website_news:2017012404

ពលករខែ្មរខុសច្បាប់ជាង២០នាក់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកស្រុកខែ្មរវិញ

(http://www.rasmeinews.com/local) ដោយ ៖គ្រញូង ថ្ងៃទី 24 មករា 2017 ម៉ោង 11:16:AM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន២៥នាក់ ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃ មកប្រទេសខែ្មរវិញ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ តាមច្រកទ្វារច្រកតំបន់ភ្នំដី នៃស្រុកសំពៅលូន។ ក្រោយធ្វើការអប់រំហើយ ក៏បញ្ជូនទៅស្រុកកំណើតវិញ។

លោក សៀន ខុន មេបញ្ជាការរងប៉េអឹមស្រុកសំពៅលូន បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមករា នៅច្រកទ្វារតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន អាជ្ញាធរខែ្មរបានទទួលពលករខែ្មរចំនួន២៥នាក់ (ស្រី១០នាក់និងក្មេង៤នាក់) ពីអាជ្ញាធរថៃចាប់ខ្លួនពេលដែលពួកគេចូលទៅធ្វើកម្មករខុសច្បាប់ នៅក្នុងប្រទេសរបស់គេ។ បន្ទាប់ពីធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួន។ ដោយឡែកនៅយប់ថ្ងៃទី២៣ ខែមករា ដដែលអាជ្ញាថៃ បានដឹកសាកសពពលករខែ្មម្នាក់ឈ្មោះ មៀវ ខេង ភេទប្រុសអាយុ៥៤ឆ្នាំ មានស្រុកគំណើតនៅភូមិថ្នល់ថ្មី ឃុំរកាកោង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលស្លាប់ដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី២២ ខែមករា នៅខេត្តសាមុតប្រាកាន ប្រទេសថៃ៕

website_news/2017012404.txt · Last modified: 2017/09/07 12:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki