website_news:2017012405

ក្នុងឆ្នាំ២០១៦ខេត្តបន្ទាយមានជ័យថៃចាប់បញ្ជូនពលករខ្មែរតាមច្រកទ្វារអន្តរជាតិបោយប៉ែតចំនួន៤៩.៩៨៧នាក់

(http://police.gov.kh/blog) 11:55 am 24 មករា 2017 7

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យថៃចាប់បញ្ជូនពលករខ្មែរតាមច្រកទ្វារអន្តរជាតិបោយប៉ែត ចំនួន៤៩.៩៨៧ នាក់និងស្រី១៦.២៦១នាក់ដោយយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ដែលធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានអានរបាយការណ៍ថាអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរ អោយវិញត្រឡប់វិញយ៉ាងកំហុកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានចំនួន៤៩.៩៨៧ នាក់និងស្រី១៦.២៦១នាក់ កុមារ៤.២៦៤នាក់ ដែលដឹកជញ្ជូនដោយរថយន្តធំរបស់អាជ្ញាធរថៃមានចំនួន១.១៥៩គ្រឿង ។ លោកបានបញ្ជាក់ថាដោយយោងតាមរបាយការណ៍តំបន់ប្រតិបត្តិការសឹករងខេត្តសន្តិសុខព្រំដែនមាន១១៤ លើក/១៤០លើកមានករណីស្លាប់៥៧នាក់(ស្រី១៣នាក់) ថៃឃាត់ប្រជាពលរដ្ឋខ្មែរ៥២នាក់ម៉ូតូ២គ្រឿងអាជ្ញាធរថៃចាប់បញ្ជូនជនជាប់ចោទខ្មែរ០១នាក់ និងឆេះអស់អីវ៉ាន់គឹតជាប្រាក់ថៃ១៤.០០០.០០០បាត។ លោក អ៊ុំ រាត្រី បានបន្តថាពលករខ្មែរឆ្លងដែនទៅរកការងារធ្វើក្នុងទឹកដីថៃទៅព្រឹកវិលល្ងាចមាន៣១៣លើកមាន ប្រជាពលរដ្ឋសរុបចំនួន៥៧.៥៤៣នាក់ ស្រី៤បន្ទាត់ព្រំដែនព្រឹកវិលល្ងាចមានចំនួន៣១៣លើក មានសរុបចំនួន៤.៤៧៦នាក់ស្រីចំនួន១.៣៥០នាក់។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាខេត្តបន្ទាយមានជ័យលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូ វិស័យឯកជន បានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈានទៅរកការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យនៅកម្ពុជា ៕

website_news/2017012405.txt · Last modified: 2017/09/07 12:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki