website_news:2017012406

ប្តីគម្រក់បង្ខំប្រពន្ធឲ្យរួមភេទជាមួយអ្នកផ្សេងជាថ្នូរនឹងប្រាក់១០ដុល្លារ

(http://komsan.khmer-note.com) January 7, 2017

កាលពីពលេថ្មីៗកន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹង ករណីបង្ខំប្រពន្ធឲ្យរួមភេទជាមួយជនបរទេស នៅក្នុងផ្ទះខ្លួនឯងជាថ្នូរនឹងប្រាក់១០ដុល្លារអាមេរិក។

ហេតុការណ៍នេះបានកើតឡើងតំបន់ Bandar Amanjaya ដែលជាតំបន់ដាច់ស្រយាលមួយនៅ ក្នុង ប្រទេសម៉ាឡេស៊ី។ បុរសដែលជាប្តីចិត្តអាក្រក់ រូបនោះមានអាយុ ៣៤ ឆ្នាំ ហើយគាត់ត្រូវបានចាប់ខ្លួន ខណៈដែល បុរសជនជាតិបង់ក្លាដេស កំពុងរួមភេទជាមួយនឹងប្រពន្ធរបស់គាត់ ហើយគាត់និងកូនបានអង្គុយរង់ចាំនៅខាង ក្រៅផ្ទះ។ ដោយឃើញករណីថោកទាបមួយនេះ អ្នកជិតខាងចិត្តល្អម្នាក់បានរាយការណ៍ទៅជូនប៉ូលិស ដែលនៅ ក្បែរនោះ ហើយប៉ូលិសក៏បានធ្វើអន្តរាគមន៍ភ្លាមៗដែរ។ នៅមុខប៉ូលិសប្រពន្ធរបស់ គាត់បានប្រាប់ថា គាត់មិន ហ៊ានប្រកែកជានឹងប្តីរបស់នាងទេ ហេតុដូចនេះហើយត្រូវតែបង្ខំចិត្ត ធ្វើអ្វីតាមដែរប្តីរបស់នាងបង្ខំឲ្យធ្វើ។ សូមបញ្ជាក់ជូនថា ប្តីប្រពន្ធនេះបានរៀបការជាមួយគ្នាអស់ រយៈពេល ៣ ឆ្នាំមកហើយ បច្ចុប្បន្នពួកគេមានកូន ២ នាក់៕ ភក្តី

website_news/2017012406.txt · Last modified: 2017/09/07 12:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki