website_news:2017012502

លោកស្រី ម៉ៅ ម៉ាល័យ ៖ ក្រោយច្រូតកាត់ រួចកសិករ គួរដាំបន្លែលក់ ប្រសើរជាង ធ្វើចំណាកស្រុកទៅស៊ីឈ្នួលស្រុកគេ

(http://dap-news.com/kh/top-news) អង្គារ, ២៤ មករា ២០១៧ 21:49 ដោយ: ដើមអម្ពិល ID:038

បន្ទាយមានជ័យ៖ លោកស្រី ម៉ោ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមន៍ កិត្តិយសនារីកម្ពុជា ដើម្បីសន្តិភាពនិង ការអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ ប្រជាពលរដ្ឋ ពីការដាំដុះ ការប្រមូលផល និងចែកអំណោយដល់ចាស់ជរា៥០គ្រួសារ នៅក្នុងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុង ឱកាសបុណ្យចូលឆ្នាំចិន។

លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានប្រសាសន៍ថា ការចែកអំណោយជូនប្រជាពលរដ្ឋថ្ងៃនេះ គឺជាសកម្មភាពមនុស្សធម៌ ស្តែងចេញពីទឹកចិត្តក្នុងការចែករំលែករវាងគ្នានឹងគ្នា ក្នុងគ្រាដែលមនុស្សជុំវិញខ្លួនមួយ ចំនួនកំពុងជួបការខ្វះខាត ការលំបាកក្នុងជីវភាព។លើសពីនេះសកម្មភាពនេះ គឺជាគំរូដល់មនុស្សជំនាន់ក្រោយ រៀនសូត្រ បណ្តុះគំនិតចេះជួយដល់ពលរដ្ឋនិងសង្គម។ លោកស្រី ក៏បានជំរុញដល់ប្រជាពលរដ្ឋ កសិករកុំទុកដីទំនេរក្រោយច្រូតកាត់រួច ត្រូវដុះបន្លែ ផ្លែឈើ តាមមូលដ្ឋានអោយបានច្រើន កាន់បន្ថយការប្រើប្រាស់ទំនិញ ឬផលិតផលនាំចូលពីក្រៅប្រទេស ព្រោះមួយចំនួនមានជាតិគីមីនាំអោយប៉ះពាល់ដល់សុខភាព។ មិនត្រឹតែផ្គត់ផ្គង់ដល់ការហូបចុកទេ វាក៏អាចរកចំណូលបាន ពីការលក់បន្លែផ្លែឈើទាំងនោះ សម្រួលជីវភាពរស់នៅប្រចាំថ្ងៃបានមួយភាគ មិនចាំបាច់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលនៅក្រៅប្រទេសផងដែរ។

អំណោយដែលចែកជូនដល់ពលរដ្ឋថ្ងៃនេះរួមមាន ថវិកា សារ៉ុង ក្រម៉ា ភេសជ្ជៈនិងនំចំណីផ្សេងៗ បើទោះបីអំណោយទាំងនេះវាតិចតួចក៏ពិតមែន តែវាគឺជាទឹកចិត្តសប្បុរសក្នុងការចូលរួមចែករំលែក និងមនុស្សធម៌ វាងមនុស្សនិងសង្គម៕

website_news/2017012502.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki