website_news:2017012503

តុលាការផ្តន្ទាទោសម៉ែយ៉ែម និងបក្ខពួកម្នាក់ៗ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យ ៤លានរៀល ករណីសញ្ចារកម្ម

(http://ann.com.kh/blog/detail) ដោយ: ឡុក សំរិត ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ

ANN តុលាការផ្តន្ទាទោសម៉ែយ៉ែម និងបក្ខពួកម្នាក់ៗ ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យ ៤លានរៀល ករណីសញ្ចារកម្ម រាជធានីភ្នំពេញ៖ ក្រោយពីបើកសវនការជាសាធារណៈ កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កន្លងទៅនោះ នៅរសៀល ថ្ងៃទី២៤ មករា នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទ ទី១.ឈ្មោះ ង៉ុន សុខណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរម្ចាស់ហាង ម៉ុមម៉ាស្សា មានទីតាំងនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី២.ឈ្មោះ អៀប ដារ៉ា ហៅប៊ុនតឺម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាមេកាហាង ម៉ុមម៉ាស្សា ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ២ឆ្នាំ អនុវត្តន៍ទោសក្នុងពន្ធនាគារត្រឹម១ឆ្នាំ ទោសសល់ពីនោះព្យួរធម្មតា និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៤លានរៀល ចូលថវិការរដ្ឋ ពីបទសញ្ចារកម្ម ប្រព្រឹត្តផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទឈ្មោះ អៀប ដារ៉ា បានបដិសេធថា ខ្លួនមិនបានដឹងនោះទេ ដោយខ្លួនមកហាងម៉ាស្សានោះ ដើម្បីលេងមីងជាម្ចាស់ហាងតែប៉ុណ្ណោះ។ ចំណែកជនជាប់ចោទឈ្មោះ ង៉ុន សុខណា បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយខ្លួនតែងតែអប់រំស្ត្រីម៉ាស្សារបស់ខ្លួន កុំឱ្យដេកជាមួយភ្ញៀវជាដាច់ខាត។

ផ្ទុយពីការអះអាងខាងលើ ចម្លើយរបស់សាក្សី និងជាស្ត្រីរងគ្រោះចំនួន ៤នាក់ បានបញ្ជាក់ប្រាប់អង្គសវនាការថា ជនជាប់ចោទឈ្មោះ អៀប ដារ៉ា គឺជាមេកាហាងម៉ាស្សានោះ ហើយពួកគេអាចដេកជាមួយភ្ញៀវនៅក្នុងហាងក៏បាន ឬក្រៅហាងក៏បានដោយយកតម្លៃពី ៦ម៉ឺន ទៅ៨ម៉ឺនរៀលពីភ្ញៀវ ប៉ុន្តែត្រូវបង់លុយឱ្យជនជាប់ចោទឈ្មោះ ង៉ុន សុខណា ជាម្ចាស់ហាងចំនួន ២ម៉ឺនរៀល៕

website_news/2017012503.txt · Last modified: 2017/09/07 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki