website_news:2017012505

ពលករខែ្មរខុសច្បាប់ជិត២០នាក់ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសវិញ

(http://www.rasmeinews.com/local) ដោយ ៖គ្រញូង ថ្ងៃទី 25 មករា 2017 ម៉ោង 11:11:AM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន១៥នាក់ (ស្រី៦នាក់និងកូនក្មេង២នាក់) ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃ បញ្ជូនមកប្រទេសខែ្មរវិញ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ តាមច្រកទ្វារតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន។ ក្រោយពីធ្វើការអប់រំហើយ អាជ្ញាធរខែ្មរ ក៏បញ្ជូនពលករទាំងនោះ ទៅស្រុកកំណើតវិញ។

លោក សៀន ខុន មេបញ្ជាការរងស្រុកសំពៅលូន បានឲ្យដឹងថា កាលពីម៉ោង២និង៣០រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅច្រកទ្វារតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន មានពលករចំណាកស្រុកខុសច្បាប់ចំនួន១៥នាក់មានស្រី៦នាក់ និងកូនក្មេង២នាក់ ត្រូវបានតម្រួត និងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ។ បន្ទាប់ពីធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួន។ លោកមេបញ្ជាការរងប៉េអឹមស្រុកបានបន្តថា ដោយឡែកនៅម៉ោង៣កន្លះរសៀលថ្ងដដែល មានប្រជាពលរដ្ឋចំនួន៥១នាក់ (ស្រី១៨នាក់និងកូនក្មេង១៣នាក់) បាននាំគ្នាចូលទៅស៊ីឈ្នួលកាប់អំពៅឲ្យជនជាតិថៃ តាមច្រកទ្វារតំបន់ភ្នំដីនេះដែរ៕L

website_news/2017012505.txt · Last modified: 2017/08/24 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki