website_news:2017012601

ពិធីមង្គលការត្រូវបញ្ឈប់ពាក់កណ្ដាលទី ព្រោះកូនកំលោះ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឈឺន ធា ថ្ងៃព្រហស្បតិ៍ (26-01-2017 07:00)

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ បានចុះទៅផ្អាកពិធីមង្គលការមួយនៅឃុំត្រើយស្លា ស្រុកស្អាង ដោយអះអាងថា កូនកំលោះជាជនជាតិអូស្ត្រាលីរស់នៅក្នុងប្រទេសកម្ពុជាដោយហួសទិដ្ឋាការ ។

មន្ត្រីនគរបាលស្រុកស្អាង បានបញ្ជាក់ថា កម្លាំងចម្រុះរួមមានកម្លាំងនគរបាលស្រុកស្អាង សហការជាមួយកម្លាំងអន្តោប្រវេសន៍ស្រុក កម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លានិងអាជ្ញាធរមូលដ្ឋានបានចុះទៅបញ្ឈប់ពិធីមង្គលការមួយដោយកូនកំឡោះជាជនបរទេសជនជាតិអូស្ត្រាលីនោះរស់នៅក្នុងប្រទេសកម្ពុជាហួសទិដ្ឋការ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបញ្ឈប់ពិធីមង្គលការកណ្ដាលទីនេះ ដោយសារតែកូនកំលោះឈ្មោះ CHINTON AWOREW ជាជនជាតិអូស្ត្រាលីផុតកំណត់ទិដ្ឋការស្នាក់នៅក្នុងប្រទេសកម្ពុជា គិតត្រឹមវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ ។

ប្រភពឲ្យដឹងទៀតថា ការចុះទៅបញ្ឈប់ពិធីមង្គលការនេះធ្វើឡើងដោយសមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាលស្រុកស្អាង កម្លាំងនគរបាលអន្តោប្រវេសន៍ស្រុក កម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា ដោយមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ ៕

website_news/2017012601.txt · Last modified: 2017/09/07 12:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki