website_news:2017012604

អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ២៤នាក់តាមច្រកទ្វាជប់គគីក្រោយផ្តន្ទាទោសដាក់ពន្ធនាគារ

(http://www.rasmeinews.com/local) ដោយ ៖ហូសាន់ ថ្ងៃទី 26 មករា 2017 ម៉ោង 08:06:AM

(ឧត្តរមានជ័យ)៖ ពលរដ្ឋខ្មែរចំនួន២៤នាក់ ត្រូវអាជ្ញាធរបានថៃដោះលែងតាមច្រកទ្វាជប់គគីក្រោយផ្តន្ទាទោសពីបទជួញដូរគ្រឿងញៀន ដោយជាប់ពន្ធនាគារក្នុងម្នាក់ៗជាង១០ឆ្នាំកន្លងទៅ។ មន្ត្រីច្រកទ្វារ ជប់គគីបានឲ្យដឹង ថាកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ អាជ្ញាធរថៃបានធ្វើការបញ្ជូន និងដោះលែងពលរដ្ឋខែ្មរចំនួន២៤នាក់ ឲ្យមានសេរីភាពវិញ ក្រោយជាប់ពន្ធនាគារម្នាក់ៗ ជាង១០ឆ្នាំ ពីបទលួចឆ្លងដែនខុសច្បាប់ និងជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទមេតំហ្វេតាមីន WY ជាង២០០គ្រាប់ ខ្លះជាង៥.០០០គ្រាប់។

ប្រភពពីមន្ត្រីដដែលបានបន្តថា ក្រោយពីសមត្ថកិច្ចថៃ ដោះលែងសមត្ថកិច្ចកម្ពុជា បានធ្វើការអប់រំពីបញ្ហាគ្រឿងញៀន ហើយត្រូវជៀសឲ្យផុត ព្រោះគ្រឿងញៀនវាបំផ្លាញខ្លួនឯងនិងអានាគតបានយ៉ាងឆាប់រហ័ស។ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋចំនូន២៤នាក់ បានឲ្យដឹងថា ពួកគាត់រស់នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តបាត់ដំបង។ ហេតុតែមានជីវភាពខ្វះខាតយ៉ាងខ្លាំង រហូតបានសម្រេចចិត្តទិញគ្រឿងញៀន ខ្លះត្រូវបានគេជួលកាន់គ្រឿងញៀនពីប្រទេសកម្ពុជាយកទៅជួញដូរនៅក្នុងទឹកដីថៃតែគ្មានសំណាងត្រូវបានសមត្ថកិច្ចអាជ្ញាធរថៃចាប់បានរហូតជាប់ពន្ធនាគារម្នាក់ជាង១០ឆ្នាំ៕S

website_news/2017012604.txt · Last modified: 2017/08/24 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki