website_news:2017012606

ស្ត្រីម៉ាឡេស៊ីម្នាក់ត្រូវជាប់គុក៦ឆ្នាំពីបទលក់ព្រហ្មចារីកូនស្រីខ្លួនក្នុងតម្លៃ៩៦១ដុល្លារ

(http://www.khmer-note.com/news) chan sopheakdey January 25, 2017 ពត៌មានជាតិ

ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៦ ឆ្នាំ បន្ទាប់ស្រ្តីរូបនេះបានលក់ព្រហ្មចារីកូនស្រីវ័យ ១៣ ឆ្នាំរបស់ខ្លួនឲ្យទៅបុរសម្នាក់ក្នុងតម្លៃ ៩៦១ ដុល្លារអាមេរិក។ ស្រីជាម្តាយចិត្តអប្រិយរូបនេះមានអាយុ ៤៧ ឆ្នាំ រស់នៅទីក្រុងKuching ប្រទេសម៉ាឡេស៊ី។ គាត់បានបង្ខំឲ្យកូនស្រីរបស់គាត់ជិះយន្តហោះទៅកាន់ទីក្រុង Senai ពេលទៅដល់ទៅនោះគាត់បាននាំកូនស្រីរបស់គាត់ទៅស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងរយៈពេលបីថ្ងៃ ហើយក្នុងអំឡុងពេលស្នាក់នៅនោះគាត់បានឲ្យមនុស្សប្រុសចូលទៅរួមភេទជាមួយកូនស្រីរបស់គាត់។

មុនដំបូងកូនស្រីរបស់គាត់មិនបានដឹងពីគម្រោងការនេះ នាងគិតថាគ្រាន់តែជាការស្នាក់នៅធម្មតា តែក្រោយមកទើបម្តាយរបស់នាងប្រាប់នាងថា នាងត្រូវតែធ្វើអ្វីតាមដែលបុរសនោះចង់បាន បើមិនដូចនោះទេនាងនឹងមានរឿងធំជាមិនខាន។ ក្រោយមកទើបប៉ូលិសស៊ើបដឹងរឿងនេះនឹងសម្រេចដាក់ទោសឲ្យជាប់គុក ៦ ឆ្នាំតែម្តង៕

website_news/2017012606.txt · Last modified: 2017/09/07 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki