website_news:2017013001

លករខ្មែរសម្លាប់គ្នាពេលធ្វើការនៅប្រទេសថៃសពត្រូវបានយកមកធ្វើបុណ្យនៅកំពង់ឆ្នាំង

(http://www.rasmeinews.com/local) ដោយ ៖សហការី ថ្ងៃទី 30 មករា 2017 ម៉ោង 08:42:AM

(កំពង់ឆ្នាំង)៖ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានជម្លោះពាក្យសម្តីឈានដល់ការវាយសម្លាប់គ្នារវាងខ្មែរ និងខ្មែរនោះសពត្រូវអាជ្ញាធរបានបញ្ជូនមកដល់ស្រុកកំណើតវិញហើយនិងរៀបចំធ្វើបុណ្យនៅខេត្តកំពង់ឆ្នាំង។ ចំណែកជនដៃដល់បានរត់គេចខ្លួនសមត្ថកិច្ចថៃនិងកម្ពុជាកំពុងតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ហេតុការណ៍វាយសម្លាប់ពលករខ្មែរ និងខ្មែនេះបានកើតឡើងកាលពីថ្ងៃទី២៣ មករា ២០១៧ កន្លងទៅនៅក្នុងសមុទ្រប្រាកានប៉ាក់ណាមក្រុងថេបប្រទេសថៃ។

សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា សាកសពពលករខ្មែរដែលបានស្លាប់ខាងលើនេះឈ្មោះឌុលវុទ្ធីភេទប្រុសអាយុ២៤ឆ្នាំមានម្តាយឈ្មោះញ៉ែមនារីអាយុ៦០ឆ្នាំមានទីលំនៅក្នុងភូមិទី៥សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង។ តាមការឲ្យដឹងពីសាច់ញ្ញាតិក្រុមគ្រួសារពលកររងគ្រោះបានឲ្យដឹងនៅកន្លែងពីធីបុណ្យថា ជនរងគ្រោះចេញទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុកទៅធ្វើការនៅប្រទេសថៃមួយតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ តែការស្លាប់នេះទើបដឹងថា ជនរងគ្រោះធ្វើការនៅរោងចក្រក្រុមហ៊ុនជួសជុលកុងតឺន័រមួយនៅសមុទ្រប្រាកានប៉ាក់ណាមក្រុងថេបប្រទេសថៃ។ គ្រួសារសពបានឲ្យដឹងទៀតថារហូតដល់ថ្ងៃទី២៧ មករា ២០១៧ កូនរបស់គាត់បានស្លាប់នៅក្នុងមន្ទីពេទ្យខណៈដែលសមត្ថកិច្ចប្រទេសថៃទំនាក់ទំនងមកសមត្ថកិច្ចព្រុំដែនកម្ពុជា ឲ្យក្រុមគ្រួសាសពមកទទួលយកសាកសពខណៈដែលមានការសម្របសម្រួល ពីសមត្ថកិច្ចទំនាក់ទំនងព្រុំដែនច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា។នៅយប់ថ្ងៃទី២៩ មករា ២០១៧ ទើបសាកសពពលករខ្មែរត្រូវបានបញ្ជូនមកដល់លំនៅស្ថានសពក្នុងខេត្តកំពង់ឆ្នាំងហើយត្រូវបានដំកល់ទុកក្នុងសាលាបុណ្យភូមិទី៥សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំងរៀបចំធ្វើបុណ្យតាមប្រពៃណី៕S

website_news/2017013001.txt · Last modified: 2017/08/24 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki