website_news:201701401

មួយថ្ងៃអាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់ជាង៦០០នាក់មកស្រុកខែ្មរវិញ

http://www.rasmeinews.com/loca ដោយ ៖គ្រញូង ថ្ងៃទី 31 មីនា 2017 ម៉ោង 04:56:PM

បាត់ដំបង៖ ក្នុងមួយថ្ងៃតម្រួតថៃ និងអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៥លើក ចំនួន៦០៧នាក់ស្រី២៤២នាក់ ដែលលួចចូលទៅធ្វើកម្មករតាមច្រករបៀងនានា នៅក្នុងទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីម៉ោងជាង៩ព្រឹករហូតដល់ម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

លោក សៀក សានិត មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន៦០៧នាក់(ស្រី២៤២នាក់) ដែលបានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន៥លើក កាលពីម៉ោង៩ព្រឹករហូតដល់ម៉ោង៦ល្ងាចថ្ងៃទី៣០ខែមីនានេះ។

បន្ទាប់ពីអាជ្ញាធរខែ្មរយើងធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/201701401.txt · Last modified: 2017/08/24 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki