website_news:201701402

អាជ្ញាធរថៃបានបញ្ជូនយុវជនខ្មែរ៥នាក់បន្តបន្ទាប់ក្នុងថ្ងៃតែ១ពីបទកាប់ឈើគ្រញូងខុសច្បាប់

http://rttk.chk-news.co Posted by Kim Sochea on 31/03/2017

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនយុវជនខ្មែរ៥នាក់បន្តបន្ទាប់ក្នុងថ្ងៃតែ១ពីបទកាប់ឈើគ្រញូងខុសច្បាប់ នៅម៉ោង២និង៣០នាទីដល់ម៉ោង៤និង៥៥នាទីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៧ ។ លើកទី១នៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៧ ។

អាជ្ញាធរថៃបានបញ្ចូនប្រជាជនខ្មែរ ចំនួន២នាក់ តាមច្រកអន្តរជាតិជាំ មានឈ្មោះដូចខាងក្រោម។

1.ពៅ តុលា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លុង ស្រុកត្រពាំប្រសាទ ខេត្តឩត្តរមានជ័យ។ ចាប់ខ្លួនថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០១៧ ពីបទកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកអូរឬស្សី ជាប់គុកនៅខេត្តស៊ីសាគេត ប្រទេសថៃ។

2.អ៊ី ហុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំប្រសាទ ខេត្តឧត្តរមានជ័យ។ ចាប់ខ្លួនថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០១៧ ពីបទកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តស៊ីសាគេត ប្រទេសថៃ។

លើកទី២នៅម៉ោង៤និង៥៥នាទីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៧ អាជ្ញាធរថៃបានបញ្ចូនប្រជាជនខ្មែរ ចំនួន៣នាក់ តាមច្រកអន្តរជាតិជាំ មានឈ្មោះដូចខាងក្រោម ៖

1,សែន ម៉ៅ ភេទប្រុស១៥ឆ្នាំភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឱត្តរមានជ័យ ។

2,វុទ្ឋ ធី ភេទប្រុស១៦ឆ្នាំភូមិគោកធ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឱត្តរមានជ័យ។

3. ហៀន ថីត ភេទប្រុស១៣ ឆ្នាំភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

អ្នកទាំង ៣ ចាប់ខ្លួន ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកអូរស្វាយ ជាប់គុកខេត្តអូរប៊ុន ៕

website_news/201701402.txt · Last modified: 2017/08/24 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki