website_news:201701404

តម្រួតថៃចាប់ព្រះសង្ឃខ្មែរដើរបិណ្ឌបាតលុយសុទ្ធមិនយកចង្ហាន់

http://www.khmerchonburi.info/ 2017/04/01

ប្រទេសថៃ៖ កាលពីថ្ងៃទី31 ខែមិនា ឆ្នាំ2017 សមត្ថកិច្ចតម្រួតថៃប្រចាំខេត្ដឈាងរ៉ាយ ប្រទេសថៃបានធ្វើការឃាត់ខ្លួនព្រះសង្ឃខ្មែរ 2រូបបន្ទាបពីមានប្រជាពលរដ្ឋថៃប្ដឹងរឿងបិណ្ឌបាតយកតែបច្ច័យ និងមិនយកចង្ហាន

ករណីព្រះសង្ឃដើរបិណ្ឌបាតបច្ច័យពីស្រុកថៃនេះបានកើតឡើងនៅក្នុង(Ban Rim Kok Tam Kok District, Chiang Rai Province ) ក្រោយទទួលពាក្យប្ដឹងពីពលរដ្ឋថៃថាមានព្រះសង្ឃពីររូបមន្ដបិណ្ឌបាត តែបច្ច័យ តែបដិសេធមិនទទួលចង្ហាន់ពីអ្នកស្រុក ខាងសមត្ថកិច្ចថៃបានចុះទៅត្រួពិនិត្យដល់កន្លែងដែលប្រជាពលរដ្ឋថៃរាយការណ៍មក ក៏បានប្រទះឃើញព្រះសង្ឃពីររូប សមត្ថកិច្ចថៃបានធ្វើការសាកសួររកលិខិតឆ្លងដែនតែព្រះសង្ឃទាំងពីអង្គប្រាប់ថាមិនមាន ហើយមិនចេះស្ដាប់ភាសាថៃ ទើបដឹងថាជាព្រះសង្ឃខ្មែរ តាមការត្រួតពិនិតរបស់សមត្ថកិច្ចថៃបានអោយថាព្រះសង្ឃទាំងពីរូបជាសង្ឃដោយមានឯកសារបួសមកពីវត្ដមហាមន្ត្រី នៅទីក្រុងភ្នំពេញខាងប្រទេសកម្ពុជា។

ព្រះសង្ឃទាំងពីរូបធ្វើដំណើរឆ្លងដែនមកតាមច្រកអន្តរជាតិប៉ោយប៉ែតហើយឡើងរថយន្ដក្រុងនៅស្រះកែវរួចធ្វើដំណើរមកខេត្តភិសុតលោក និងបន្ដដំណើរទៅខេត្ដនានាដែលជាតំបន់ទេសចរណ៍ពេលសមត្ថកិច្ចសាកសួររឿងបិណ្ឌបច្ច័យនោះសង្ឃទាំងពីរូបនេះបានបដិសេធថា ខ្លួនមិនបានដើរបិណ្ឌបាតបច្ច័យពីរពលរដ្ឋនោះទេ តែសមត្ថកិច្ចតម្រួតបានអះអាងថាមានប្រជាពលរដ្ឋគេប្ដឹងថាជាព្រះសង្ឃពីរូបនេះពិតមែន ក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចថៃបាននាំខ្លួនព្រះសង្ឃទាំងពីរូបទៅស្ថានីប៉ូលិសដើម្បីធ្វើសំណុំរឿងបញ្ជូនអោយវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

website_news/201701404.txt · Last modified: 2017/04/01 18:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki