website_news:201701405

ព្រះសង្ឃខ្មែរខុសច្បាប់ 4 អង្គត្រូវទាហានថៃចាប់ខ្លួនកាលពីព្រឹកមិញ

http://www.khmerchonburi.info/ 2017/03/31

ប្រទេសថៃៈ ព្រឹកថ្ងៃទី31 ខែមិនា ឆ្នាំ2017 អាជ្ញាធររួមជាមួយជាទាហានថៃ ប្រចាំស្រុកបាងផ្លី ខេត្ដសាមុតប្រាកានប្រទេសថៃ បានធ្វើការចុះឃាត់ខ្លួនព្រះសង្ឃកម្ពុជាចំនួន4រូប ខណះពេលដែលកំពុងស្នាក់អាស្រ័យនៅក្នុងព្រៃមួយកន្លែងស្ថិតនៅក្នុងស្រុកបាងផ្លី ប្រទេសថៃប្រភពពីៈសមត្ថកិច្ចថៃបានអោយដឹងថាមានព្រះសង្ឃកម្ពុជាទាំងបួនរូបត្រូវបានទាហានថៃចុះឃាត់ខ្លួនខណះពេលកំពុងស្នាក់អាស្រ័យនៅក្នុងខ្ទមកោស៊ូស្ថិតនៅក្នុងស្រុកបាងផ្លី ខេត្ត សាមុតប្រាកានប្រទេសថៃ ។

សមត្ថកិច្ចទាហានថៃបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ប្រទះឃើញព្រះសង្ឃខ្មែរ4 រូប ជាពិតតែមិនមានឯកសារលិខិតឆ្លងដែនត្រឹមត្រូវ តាមការសាកសួររបស់សមត្ថកិច្ចថៃព្រះសង្ឃទាំង 4អង្គបានធ្វើដំណើរឆ្លងដែនចូលមកប្រទេសថៃតាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត រួចមកស្នាក់នៅក្នុងព្រៃកន្លែងកើតហេតុនេះអស់រយះពេលប្រហែល4-5ថ្ងៃហើយដោយអាស្រ័យនិមន្ដបិណ្ឌបាតចង្ហាន់ពីប្រជាពលរដ្ឋថៃ ។ ក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចថៃបានឃាត់ខ្លួនព្រះសង្ឃទាំងអស់ ដើម្បីបញ្ជូនអោយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។

website_news/201701405.txt · Last modified: 2017/04/01 18:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki