website_news:2017020108

លោក ឡុង ឌីម៉ុងថា ពលករខ្មែនៅកូរ៉េខាងត្បូងភាគច្រើនស្លាប់ដោយសារគាំងបេះដូង

(http://vodhotnews.com) ដោយ កញ្ញា យួង ចន្នី ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១៧ ម៉ោង 4:19 PM

ន្ត្រីកាទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានថ្លែងថា ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជិត ១០នាក់ ភាគច្រើនជាបុរស បានស្លាប់ដោយសារជំងឺគាំងបេះដូងក្នុងអំឡុងឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។ យោងតាមវីដេអូផ្សាយផ្ទាលលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ឡុង ឌីម៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំក្រុងសេអ៊ូល បានឱ្យដឹងថា ពលករខ្មែរស្លាប់នៅក្នុងឆ្នាំ២០១៦នេះ ភាគច្រើនស្លាប់ដោយសារជំងឺគាំងបេះដូង នេះបើតាមការតាមដានរបស់ស្ថានទូតនាពេលកន្លងមក។

លោកបញ្ជាក់ថា ជំងឺនេះបណ្តាលមកពីរបបអាហារមិនគ្រប់គ្រាន់ និងញុំាមិនទៀងទាត់ អាហារគ្មានជីវជាតិ និងការគេងមិនគ្រប់គ្រាន់របស់ពលករ និងបណ្តាលមកពីកត្តាអាកាសធាតុផងដែរ។ លោកថា ចាប់តាំងពីអាកាសធាតុចុះត្រជាក់មក ពលករចាប់ផ្តើមស្លាប់ជាបន្តបន្ទាប់ ហើយអ្នកស្លាប់នោះភាគច្រើនជាមនុស្សប្រុស។ លោកបានពន្យល់យ៉ាងដូច្នេះថា មនុស្សប្រុសមិនសូវចេះថែរក្សាសុខភាពដូចមនុស្សស្រីនោះទេ ការហូបចុករបស់ពួកគាត់មិនទៀងទាត់ខំប្រឹងប្រើកំលាំងច្រើន ទើបណ្តាលឱ្យសុខភាពធ្លាក់ចុះ។

លោកបន្ថែមថា៖ «….មូលហេតុឃើញថា បងប្អូនខ្មែរមួយចំនួនគាត់អត់បានថែទាំសុខភាព ភាគច្រើនគាត់ធ្វើការនឹងកម្លាំងច្រើន ថ្វីត្បិតតែប្រាក់ខែច្រើន ប៉ុន្តែ បងប្អូនខ្លះដូចជាប្រហែសទៅនឹងសុខភាពជាពិសេសនៅក្នុងខែរងារហ្នឹង គ្រាន់តែចាប់ផ្តើមត្រជាក់ភ្លាម គឺចាប់ផ្តើមមានស្លាប់មួយពីរអីចឹងមករហូត»។ លោកបានអំពាវនាវដល់ពលករខ្មែរនៅកូរ៉េខាងត្បូងឲ្យថែរក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ និងញុំាអាហារឱ្យបានត្រឹមត្រូវជាពិសេសសាច់ ស៊ុត បន្លែ ដើម្បីអាចរក្សាកម្តៅក្នុងខ្លូនបានល្អ។

លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា បច្ចុប្បន្ននេះ ពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានប្រមាណជាង ៤៦០០០នាក់ ស្ត្រីរៀបការទៅរស់នៅជាមួយបុរសជនជាតិកូរ៉េជាង ១ម៉ឺននាក់ និងនិស្សិតខ្មែរកំពុងសិក្សានៅទីនោះមានជាង ៤០០នាក់៕

website_news/2017020108.txt · Last modified: 2017/09/06 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki