website_news:2017020303

ពលករខ្មែរ១៦នាក់ត្រូវតម្រួតថៃចាប់បញ្ជូន មកស្រុកវិញបន្ទាប់ពីឆ្លងដែនគ្មានច្បាប់

(http://nokorwatnews.com) 02/02/2017

ខេត្តបាត់ដំបង ៖ តម្រួតថៃបានចាប់ បញ្ជូនពលករខ្មែរចូលទៅធ្វើការដោយ ខុសច្បាប់ចំនួន១៦នាក់ (ស្រី៧នាក់និង ក្មេង៣នាក់) បញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងហើយ ក្រោយពីសមត្ថកិច្ចនិងអាជ្ញាធរកម្ពុជាទទួល យកមកអប់រំរួចក៏បញ្ជូនពលករទាំងនោះទៅស្រុកកំណើតវិញ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកកំរៀងបាន ឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុស ច្បាប់ទាំង១៦នាក់ដែលតម្រួតថៃចាប់បញ្ជូន មកកម្ពុជាវិញមានស្រី៧នាក់និងកូនក្មេង៣ នាក់ដែលបានចូលទៅរកការងារធ្វើនៅក្នុង ទឹកដីថៃ ហើយត្រូវតម្រួត និងអាជ្ញាធរថៃ ចាប់បញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងដោយសារពលករទាំងនេះលួចចូលទៅប្រទេសថៃដោយខុសច្បាប់។ មន្ត្រីដដែលបញ្ជាក់ថា ពលករខ្មែរទាំង នោះបន្ទាប់ពីណែនាំ និងអប់រំឲ្យឈប់ធ្វើ ចំណាកស្រុកដោយខុសច្បាប់ដែលអាចធ្វើឲ្យអន្តរាយដល់អាយុជីវិតក្នុងពេលលួច ចូលទៅប្រទេសថៃដោយគ្មានច្បាប់ទម្លាប់រួចមកអាជ្ញាធរបានឲ្យពួកគេត្រឡប់ទៅ ស្រុកកំណើតវិញរៀងៗខ្លួន ៕ សហការី

website_news/2017020303.txt · Last modified: 2017/08/24 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki