website_news:2017020306

ជនអន្តោប្រវេសន៍ជាង ១ពាន់នាក់ត្រូវបានកងទ័ពជើងទឹកអ៊ីតាលីជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ

(http://bayontv.com.kh) 03/02/2017

អ៊ីតាលី៖ ឆ្មាំសន្តិសុខសមុទ្រអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ចេញរូបភាពវីដេអូថ្មីមួយអំពីការជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១,៣០០នាក់ ពីទូកក្នុងសមុទ្រមេឌីទែរ៉ាណេ។ ឆ្មាំសមុទ្របាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ត្រូវបានជួយសង្គ្រោះពីទូកកៅស៊ូចំនួន ៦ គ្រឿង និងទូកឈើ ៦គ្រឿងកាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ។ ប្រភពខាងលើបន្តថា នាវាមកពីអង្គភាពឆ្មាំសន្តិសុខ អ៊ីតាលី និងកងទ័ពជើងទឹក និងនាវាមកពីបេសកកម្មយាមកាមសន្តិសុខតាមសមុទ្រមេឌីទែរ៉ាណេ និងព្រំដែនអឺរ៉ុប ( EU’s Frontex and EnavforMed) បានចូលរួមក្នុងប្រតិបត្តិការណ៍នេះ។ គ្មានព័ត៌មានលំអិត ភ្លាមៗទេបញ្ជាក់ពីប្រទេសកំណើត, ភេទ, អាយុរបស់ជនអន្តោប្រវេសន៍ទាំងនោះ។ ការមកដល់របស់ក្រុមជនអន្តោប្រវេសន៍ទាំងនេះកើតឡើង ចំថ្ងៃកិច្ចប្រជុំកំពូលអឺរ៉ុបនៅថ្ងៃសុក្រនេះក្នុងប្រទេសកោះម៉ាល់តា ដែលគេរំពឹងថា មេដឹកនាំជាច្រើននឹងជំរុញឲ្យបញ្ឈប់លំហូរជនអន្តោប្រវេសន៍ មកពីប្រទេសក្នុងតំបន់អាហ្វ្រិក៕

website_news/2017020306.txt · Last modified: 2017/02/10 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki