website_news:2017020502

ការបង្ក្រាបបទល្មើសជួញដូរមនុស្សនិងអំពើអាស 2016បង្ក្រាបបាន92ករណី ចាប់ជនសង្ស័យ113នាក់

http://www/kohsantepheapdaily ដោយ ៖ ទុយ ប៊ុនរី ថ្ងៃសៅរ៏ ទី២៩ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១០:៥១

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ បទល្មើសនៃការជួញដូរមនុស្ស សញ្ចារកម្ម និងអំពើអាសលើអនីតិជន បង្ក្រាបបានចំនួន៩២ករណី ឃាត់ខ្លួនជនសង្ស័យ១១៣នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥ គឺមានការថយចុះ ។

ក្នុងឆ្នាំ២០១៦ ការបង្ក្រាបបទល្មើសជួញដូរមាន៩២ករណីលើ១០៥ករណី ចាប់ខ្លួន១១៣នាក់ ក្នុងនោះជនបរទេស៨នាក់ សង្គ្រោះ២៩៨នាក់ ។ ក្នុងចំណោម៩២ករណីនេះមាន ករណីជួញដូរមនុស្ស២៦ករណី ឃាត់ខ្លួនជនសង្ស័យ៣៨នាក់(ស្រី្ត២១នាក់ ជនបរទេស២នាក់គឺប៉ាគីស្ថានម្នាក់ និងថៃម្នាក់) ជនរងគ្រោះ១០៣នាក់(អនីតិជន២២នាក់) ។ ករណីសញ្ចារកម្ម២៧ករណី ឃាត់ខ្លួនជនសង្ស័យ៣៦នាក់(ស្រី្ត២៥នាក់ ជនបរទេស២នាក់គឺអូស្ត្រាលីម្នាក់និងវៀតណាមម្នាក់) ជនរងគ្រោះ១៤៧នាក់(អនីតិជន២១នាក់) ករណីទិញរួមភេទ និងអំពើអាសលើអនីតិជន៣៩ករណី ឃាត់ខ្លួនជនសង្ស័យ៣៩នាក់ (ជនបរទេស៤នាក់ គឺឥណ្ឌាម្នាក់ ហូឡង់២នាក់ និងកូរ៉េម្នាក់) ជនរងគ្រោះ៤៨នាក់(អនីតិជន៤៨នាក់) ។

ដោយឡែក ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំគិតពីថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៦ បង្ក្រាបបាន២៨ករណី ឃាត់ខ្លួនជនប្រព្រឹត្តល្មើសបាន៣២នាក់(ស្រី្ត១៣នាក់) ក្នុងនោះជនជាតិខ្មែរ៣០នាក់ និងបា៉គីស្ថាន២នាក់ អនុវត្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានចំនួន៨៤នាក់(ស្រី្ត៨២នាក់ អនីតិជន១៦នាក់) ប្រគល់ជូនក្រុមគ្រួសារចំនួន១៨នាក់(អនីតិជន១៤នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចំនួន៦២នាក់(អនីតិជន២នាក់) និងធ្វើការអប់រំឲ្យត្រឡប់ទៅលំនៅឋានវិញ៤នាក់(ស្រី្ត៣នាក់) ។

បើយោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ ត្រីមាសទី១ ឆ្នាំ២០១៧ គិតពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ បង្ក្រាបបានចំនួន១២ករណី ឃាត់ខ្លួនជនប្រព្រឹត្តល្មើសចំនួន១៤នាក់(ស្រី្ត៦នាក់) អនុវត្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។ សង្គ្រោះជនរងគ្រោះចំនួន២៨នាក់(ស្រី្ត២៣នាក់ អនីតិជន១១នាក់) ប្រគល់ជូនក្រុមគ្រួសារចំនួន៧នាក់ (អនីតិជន) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញចំនួន១៩នាក់(ស្រី១៤នាក់ អនីតិជន៤នាក់ប្រុស) និងធ្វើការអប់រំឲ្យទៅលំនៅឋានវិញចំនួន២នាក់ ៕

website_news/2017020502.txt · Last modified: 2017/05/01 12:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki