website_news:2017020504

ផ្ទុះធុងហ្គាស៍នៅក្នុងហាងសាច់គោអាំងនៅប្រទេសថៃបណ្ដាលពលរដ្ឋខ្មែរ3នាក់និងភ្ញៀវថៃ3នាក់រងរបួស..

http://www.khmerchonburi.info/archives 29/04/2017

មានករណីផ្ទុះធុងហ្គាស៍មួយបានកើតឡើងនៅក្នុងហាងសាច់គោអាំងអឺរ៉ុបមួយកន្លែង ស្ថិតនៅខេត្ដរះយ៉ងប្រទេសថៃបណ្ដាលអោយពលករខ្មែរបីនាក់មានឪពុកម្ដាយកូនស្រីនិងភ្ញៀវបីនាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី28ខែមេសាឆ្នាំ2017 វេលាម៉ោង10:30 នាទីព្រឹកនៅក្នុងហាងសាច់គោអាំងអឺរ៉ុបឈ្មោះ(វ៉ូយវ៉ាយ)ដែលតាទីតាំងស្ថិតនៅក្នុងលេខ74/103-104 ក្រុមទី 1 ឃុំ ហើមប្រាក់់ ស្រុកមឿង ខេត្តរះយ៉ង ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស៍នេះបានបណ្ដាលអោយមានអ្នករងគ្រោះថ្នាក់6 នាក់់រងគ្រោះទី1 ឈ្មោះ ចារុផុន សាលី ភេទស្រី អាយុ 23 ឆ្នាំជាភ្ញៀវចូលមកពិសាអាហា ជនរងគ្រោះទី2 មានឈ្មោះ ឡាំយ៉ៃ ផានសុវណ្ណ ភេទស្រីអាយុ49 ឆ្នាំ ជនរងគ្រោះទី3 ឈ្មោះ មីនរះវាន់ ចាន់ខាំ ភេទស្រី អាយុ 34 ឆ្នាំ ជនរងគ្រោះទី4 មានឈ្មោះ ឌឿន ភេទស្រី អាយុ38 ឆ្នាំ សញ្ជាតិខ្មែរជាចុងភៅ ជនរងគ្រោះទី5 មានឈ្មោះ ចាន់ ភេទប្រុស អាយុ35 ឆ្នាំ សញ្ជាតិខ្មែរ ជាចុងភៅ ជនរងគ្រោះទី6 មានឈ្មោះម៉ៃ នាង ភេទស្រី អាយុ 6 ឆ្នាំ សញ្ជាតិខ្មែរជាកូនស្រីរបស់ចុងទាំងពីរនាក់។

មូលហេតុដែលធ្វើហ្គាស៍ផ្ទុះឡើងលើកសមត្ថកិច្ចថៃកំពុងធ្វើការត្រូតពិនិត្យ តែដំបូងសមត្ថកិច្ចសនដ្ឋានថាប្រហែលមកធ្លាយបំពង់ហ្គាស៍ឬមកពីបិតហ្គាស៍មិនជិតទើបបណ្ដាលអោយហ្គាស៍ផ្ទុះបាន។

website_news/2017020504.txt · Last modified: 2017/05/01 13:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki