website_news:2017020505

ទាហានថៃស្ទាក់ចាប់រថយន្តដឹកពលករចំណាកស្រុក8គ្រឿងនិងឃាត់ខ្លួនបានមនុស្ស93នាក់

http://www.khmerchonburi.info/archives 01/05/2017

ទាហានថៃស្ទាក់ចាប់រថយន្តដឹកពលករចំណាកស្រុកចំនួន8គ្រឿងនិងឃាត់ខ្លួនបានមនុស្សចំនួន93នាក់។កាលពីថ្ងៃទី29 ខែមេសា ឆ្នាំ2017 ទាហានឈុតខ្មៅថៃប្រចាំច្រកព្រំដែនខេត្តកានចាណះបុរី ប្រទេសថៃបានដាក់កំលាំងស្ទាក់ចាប់រថយន្ដដឹកពលករចំណាក់ចូលប្រទេសថៃចំនួន 8គ្រឿងដែលធ្វើដំណើរមកពីជាយដែនម៉ីយ៉ានម៉ាក្នុងព្រឹត្តិបត្រការណ៍ស្ទាក់ចាប់រថយន្តលើកនេះ ទាហានឈុតខ្មៅថៃបានឃាត់ខ្លួនពលករចំណាកស្រុកសញ្ជាតិ(មីយ៉ាន់ម៉ា) ចំនួន93នាក់ ។ ប្រភពពីអ្នកបើករថយន្ដបាអោយថាពួកគាត់ពលករទាំងមកពីជាយដែនម៉ីយ៉ានម៉ាដោយតំលៃអ្នកមានប៉ាស្ព័រ1500បាត និងអ្នកមានប័ណ្ណសើជុំពូ3000បាយ តែប្រភពពីពលកររភូមាបានប្រាប់សមត្ថកិច្ចអោយដឹងថាពួកគេទាំងអស់គ្នាបានធ្វើដំណើរមកពីប្រទេសមកពីខេត្ដនាៗនៃប្រទេសមីយ៉ាន់ម៉ាបានធ្វើដំណើររថយន្ដឈ្នួលចំនួន8គ្រឿងដោយបង់ថ្លៃផ្លូវម្នាក់10000បាតពីជាយដែនភូមា-ថៃ ដើម្បីធ្វើដំណើរវិលត្រឡប់ទៅកន្លែងធ្វើការរបស់ខ្លួនដែលតាមតំបន់មួយចំនួននៅក្នុងប្រទេសថៃក្រោយពីចុះទៅលេងបុណ្យចូលឆ្នាំថ្មីនៅឯស្រុកកំណើតរួច។

ទាហានថៃស្ទាក់ចាប់រថយន្តដឹកពលករចំណាកស្រុកតែសមត្ថកិច្ចថៃនៅមានការសង្ស័យយ៉ាងខ្លាំងរឿងពលករទាំងអស់មានលិខិតអនុញ្ញាតធ្វើដំណើរត្រឹមត្រូវ តែហេតុអ្វីបានជាអ្នកបើកបររថយន្ដដឹកពលករទាំងនោះតាមផ្លូវកាត់ទៅវិញក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចថៃបញ្ជូនពលករភូមាទាំងអស់ទៅការពិនិត្យឯកសារនៅឯស្ថានីប៉ូលិសនិងដោះលែងនៅពេលក្រោយ។

website_news/2017020505.txt · Last modified: 2017/05/01 13:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki