website_news:2017020506

ឃុំខ្លួនប្តីជនជាតិអង់គ្លេសនិងប្រពន្ធវៀតណាមដែលចិញ្ចឹមក្មេងស្រីទុកបម្រើសេវាផ្លូវភេទ

http://www.rasmeikampuchea.html ដោយ ៖ស រិទ្ធ ថ្ងៃទី 2 ឧសភា 2017 ម៉ោង 07:28:AM

(ភ្នំពេញ)៖បុរសជនជាតិអង់គ្លេសនិងប្រពន្ធជនជាតិវៀតណាមដែលជាប់ពាក់ព័ន្ធករណីអូសទាញនិងទិញពេស្យាចារកុមារអាយុក្រោម១៥ឆ្នាំ ទុកបម្រើសេវាផ្លូវភេទត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០១៧ឃុំខ្លួនដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។

ប្រភពបានឲ្យដឹងថាជនសង្ស័យឈ្មោះ CLIVE ROBERT KING SLEY អាយុ៦៩ឆ្នាំ ជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ ៥១៨២០៦១៥៤ និងប្រពន្ធឈ្មោះ ជា សុខធីអាយុ២៧ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅខុនដូផ្លូវលេខ១០៩ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ សមត្ថកិច្ចឃាត់ខ្លួននៅចំណុចហាងកាហ្វេ ឈ្មោះប៉ាតេ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៥សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧។ករណីអូសទាញនិងទិញពេស្យាចារកុមារត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថាផ្តើមចេញពីបុរសជាជនជាតិអង់គ្លេសត្រូវបានគេបញ្ឈប់ពីគ្រូបង្រៀននៅប្រទេសរបស់ខ្លួនទើបមានពេលចូលមកទេសចរណ៍ប្រទេសកម្ពុជាញឹកញាប់និងបានប្រពន្ធជាជនជាតិវៀតណាមច្រើនឆ្នាំហើយដែរ។ ក្រោយមកបុរសជាប្តីក៏មានគំនិតឲ្យប្រពន្ធដើរទាក់ទងកុមារអាយុក្រោម១៥ឆ្នាំដើម្បីយកមកចិញ្ចឹមធ្វើជាកូនធម៌ និងផ្តល់ការរៀនសូត្រលុយកាក់ទាក់ទាញទឹកចិត្តជាថ្នូរនឹងការរួមភេទ។តាមពាក្យការបំភ្លឺរបស់កុមាររងគ្រោះនិងចម្លើយជនសង្ស័យបានឲ្យសមត្ថកិច្ចដឹងថាជនជាតិអង់គ្លេសរូបនោះបានលួងលោមទិញពេស្យាចារកុមាររួមភេទម្តងតម្លៃ២.០០០ទៅ៣.០០០ដុល្លារ។

ក្នុងនោះស្ត្រីជាប្រពន្ធក៏ទទួលបានផលពីកុមារក្នុងម្នាក់១.០០០ដុល្លារដែរ។ពាក់ព័ន្ធករណីនេះសមត្ថកិច្ចធ្វើការសន្និដ្ឋានចោទប្រកាន់ស្ត្រីជាប្រពន្ធពីបទអូសទាញនិងបុរសជាប្តីពីបទទិញពេស្យាចារកុមារ៕S

website_news/2017020506.txt · Last modified: 2017/05/02 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki