website_news:2017020507

នគរបាលអន្តោប្រវេសន៍ច្រកដូងឃាត់ខ្លួនបុរស២នាក់ក្លែងក្លាយឯកសារឲ្យពលករខ្មែរឆ្លងដែនទៅប្រទសថៃ

http://www./raksmeytadombongkrernhung. Posted by Kim Sochea on 01/05/2017

ខេត្តបាត់ដំបង ៖ នគរបាលអន្តោប្រវេសន៍ច្រកដូងឃាត់ខ្លួនបុរស ២ នាក់ ក្លែងក្លាយឯកសារឲ្យពលករខ្មែរ២នាក់ប្តីប្រពន្ធឆ្លងដែនទៅប្រទសថៃ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលថ្ងៃទី៣០ ខែមេសា.ឆ្នាំ២០១៧ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្របាត់ដំបង។

ប្រភពឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះឆេង រស់ភូមិដូង ។ ទី២. ប៊ុន ហេង ធ្វើឯកសាលិខិតឆ្លងដែនក្លែងក្លាយ។ចំណែកជនរងគ្រោះមានឈ្មោះអម អូមភេទស្រី( តំលៃ២០០០បាត) រស់នៅភូមិល្វាសឿរ ស្រុកបវេល ខេត្តបាត់ដំបងនិងឈ្មោះឆាត ឆឿតភេទប្រុស (តំលៃ១៥០០បាត) រស់នៅស្រុកម៉ោងឬស្សីខេត្តបាត់ដំបង។

ប្រពន្ធ និង ប្តីដោយចោទប្រកាន់ជនសង្ស័យ២នាក់ខាងលើ ធ្វើលិខិតឆ្លងដែនក្លែងក្លាយឲ្យគាត់ ក្រោយពីរទទួលបានលិខិតពួកគាត់មើលឃើញថាខុសភាពប្រក្រតីនៅពេលពួកគាត់ទាំងពីរត្រូវត្រឡប់ចូលទៅធ្វើការងារនៅប្រទេសថៃវិញតាមច្រកទ្វាអន្តរជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ។ ពួកគាត់ត្រូវសមត្ថកិច្ចច្រកទ្វារព្រំដែនត្រួតពិនិត្យឯកសាតនោះ រួចប្រាប់ថា ជាឯកសារក្លែងក្លាយ មិនអនុញ្ញាតឲ្យពួកគាត់ចូលនោះទេ ទើបគាត់ទាំង២នាក់ប្តីប្រពន្ធ ប្តឹងសមត្ថកិច្ចច្រកទ្វាឲ្យឃាត់ខ្លួនជនសង្សយ័ទាំង២នាក់តែម្តង។សមត្ថកិច្ចមិនទាន់បញ្ចេញព័ត៌មាននេះទេដោយស្រាវជ្រាវស្វែងរកជនសង្ស័យមួយចំនួនទៀត ៕

website_news/2017020507.txt · Last modified: 2017/08/24 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki