website_news:20170206001

ពលករខ្មែរម្នាក់បើកម៉ូតូអត់ភ្លើងមុខទាំងស្ថានភាពស្រវឹងស្រាត្រូវរថយន្តថៃបុកស្លាប់យ៉ាងអាណោចអាធ័ម

http://www.khmer-chonburi.com/archives/ 02 JUN 2017ខ្មែរ បាត់ដំបង

ពលករខ្មែរម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូអត់ភ្លើងមុខត្រូវរថយន្តមើលមិនឃើញបានបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ។ ករណីនេះកាលពីវេលាម៉ោងប្រហែល 10យប់ ថ្ងៃព្រហស្បតិ៍ ទី01 ខែមិថុនា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅក្នុងមូ7 ឃុំឆាក់ណាន់ ស្រុកម៉ាខាម ខេត្តចាន់បុរី ប្រទេសថៃ ក្នុងហេតុការណ៍នេះមានពលករខ្មែរម្នាក់ឈ្មោះ ចាន់ ភេទប្រុស អាយុ ប្រហែល 30ឆ្នាំ ត្រូវបានរថយន្ដមួយគ្រឿងបុកចំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនិងកន្លែងតែម្តង។ ប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ ចាន់ បានជិះម៉ូតូមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រាហើយម៉ូតូអត់មានភ្លើងហ្វាមុខទៀតនោះ លុះមកដល់ត្រង់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងដែលបើកបាញញ្ចាស់ទិសគ្នាមើលមិនឃើញម៉ូតូជនរងគ្រោះបានបុកចំខាពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចថៃបានធ្វើការពិនិត្យលើសាកសពជនរងគ្រោះបានរឃើញលុយបាតចំនួន700បាតជាប់នៅក្នុងខ្លួនជនរងគ្រោះ។

ប្រភពពីពលរដ្ឋថៃម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាពលករខ្មែរធ្វើការនៅភូមិឃុំកើតហេតុខាងលើ ចំណែកឯអ្នកបើកបររថយន្តបង្កត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនយកទៅធ្វើការសាកសួរដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បច្ចុប្បន្នសាកសពរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យដេីម្បីរង់ចាំប្រគល់ជូនសញ្ជាតិអោយទៅធ្វើបុណ្យតាមប្រពៃណី។

website_news/20170206001.txt · Last modified: 2017/06/02 17:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki