website_news:20170206002

ភ្នាក់ងារស្ថានទូតកម្ពុជាចុះផ្ដល់លិខិតឆ្លងដែនស្របច្បាប់ដល់ពលករខ្មែរ នៅធ្វើការក្នុងខេត្ដបាធុមថានី ប្រទេសថៃចំនួន2045នាក់

http://www.khmer-chonburi.com/archives/ 01 JUN 2017 ខ្មែរ បាត់ដំបង

ដំណឹងល្អមកដល់ហើយសម្រាប់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងខេត្តបាធុមថានី ប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី01 ខែមិថុនាឆ្នាំ2017នេះ ទំព័រFacebook របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្សព្វផ្សាយព័ត៌មាន អោយបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅខេត្តបាធុមថានីប្រទេសថៃ ដែលកាន់(ប័ណ្ណស៊ី ជំពូ) ហើយបានធ្វេីលិខិតឆ្លងដែននាខែកន្លងមក ក្រុមភ្នាក់ងារស្ថានទូតខ្មែរបានចុះផ្ដល់លិខិតឆ្លងដែនស្របច្បាប់ដល់បងប្អូនពលករខ្មែរ ដែលបានត្រួតពិនិត្យសញ្ជាតិត្រឹមត្រូវមកទទួលយកលិខិតឆ្លងដែនដើម្បីធ្វើស្នើរសុំវីសាការងារពីក្រសួងការថៃ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមគោរពជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ ជ្រាបថា ក្រុមការងារចល័តអន្តរក្រសួង នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ នឹងទៅធ្វើការបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើពលករកម្ពុជាធ្វើការនៅបរទេសនិងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ជូនបងប្អូនពលករដែលកំពុងធ្វើការងារនៅ ខេត្តប៉ាធុមថានី។ សូមបងប្អូនពលករដែលបានចុះឈ្មោះទទួលភាពស្របច្បាប់ពីគណៈកម្មការផ្តល់ភាពស្របច្បាប់នៅក្នុងខេត្តប៉ាធុមថានី មកពិនិត្យបញ្ជីឈ្មោះរបស់ខ្លួនសម្រាប់វគ្គទី២ មានចំនួន ២០៤៣នាក់ ដោយដំណើរការបើកផ្តល់ ចាប់ពីថ្ងៃទី៣១ខែឧសភា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។

website_news/20170206002.txt · Last modified: 2017/06/02 17:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki