website_news:2017020605

ជនអន្តោប្រវេសន៍ប្រមាណ ២ពាន់នាក់ត្រូវកងទ័ពជើងទឹកអ៊ីតាលីជួយសង្គ្រោះបានក្នុងរយៈពេល ២ថ្ងៃនៅសមុទ្រមេឌីទែរ៉ាណេ

http://bayontv.com.kh 06/02/2017

អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីបានបញ្ចេញរូបភាពវីដេអូ នៃសហប្រតិបត្តិការណ៍ជួយសង្គ្រោះដោយនិយាយថា ជនអន្តោប្រវេសន៍សរុបប្រមាណ ២ពាន់នាក់ត្រូវបានជួយសង្គ្រោះពីទូកកៅស៊ូ និងទូកឈើក្នុងសមុទ្រមេឌីទែរ៉ាណេចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ឆ្មាំសមុទ្រអ៊ីតាលីនិយាយថា សហប្រតិបត្តិការណ៍ជួយសង្គ្រោះចំនួន៩ ត្រូវបានធ្វើកាលពីថ្ងៃសៅរ៍ ដើម្បីទាញជនអន្តោប្រវេសន៍ ជាង ៦០០នាក់មកកាន់កន្លែងសុវត្ថិភាព។ ហើយជនអន្តោប្រវេសន៍ត្រូវបានជួយសង្គ្រោះពីទូក កៅស៊ូចំនួន ៧គ្រឿង និងទូកឈើតូចៗ ២គ្រឿងទៀត។ កាលពីថ្ងៃសុក្រជនអន្តោប្រវេសន៍ជាង ១,៣០០នាក់ត្រូវបានជួយសង្គ្រោះក្នុងសហប្រតិបត្តិការណ៍ចំនួន ១៣។

យោងតាមឆ្មាំសមុទ្រឲ្យដឹងថា ជនអន្តោប្រវេសន៍បានកំពុងធ្វើដំណើរតាមទូកកៅស៊ូចំនួន ១០គ្រឿង, ទូកឈើតូចៗ ២គ្រឿង និងទូកធំជាងនេះមួយគ្រឿង។ មិនមានការបញ្ជាក់ឲ្យបានលំអិត ទេពីប្រទេសកំណើត, ភេទ និងអាយុរបស់ជនអន្តោប្រវេសន៍ទាំងនោះ៕ អត្ថបទ៖ សុខមាន

website_news/2017020605.txt · Last modified: 2017/02/10 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki