website_news:2017020705

តម្រួតថៃចាប់បញ្ជូនពលករខែ្មរ ខុសច្បាប់ មកប្រទេសវិញ ជិត២០នាក់

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 7 កុម្ភៈ 2017 ម៉ោង 08:02:AM

បាត់ដំបង៖ អាជ្ញាធរ និងតម្រួតថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន២៦នាក់ (ស្រី១១នាក់ និងកូនក្មេង៤នាក់) ដែលលបលួចចូលទៅធ្វើកម្មករ នៅក្នុងទឹកថៃ មកប្រទេសខែ្មរវិញ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ តាមច្រកទ្វារតំបន់ភ្នំដី នៃស្រុកសំពៅលូន។ ក្រោយធ្វើការអប់រំហើយ សមត្ថកិច្ចកម្ពុជា ក៍បញ្ជូនពួកគេទៅស្រុកកំណើតវិញ។

សមត្ថកិច្ចច្រកទ្វារតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៥ខែកុម្ភៈ សមត្ថកិច្ចកម្ពុជាបានទទួលពលករខែ្មរចំនួន ២៦នាក់ (ស្រី១១នាក់និងក្មេង៤នាក់) ពីអាជ្ញាធរថៃ ចាប់ខ្លួន ពេលដែលពួកគេចូលទៅធ្វើកម្មករខុសច្បាប់ នៅក្នុងប្រទេសរបស់គេ។ បន្ទាប់ពីធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យពួកគេ ត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួន៕L

website_news/2017020705.txt · Last modified: 2017/08/24 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki