website_news:2017020706

បុរសអ្នកបើកបរជនជាតិថៃម្នាក់និងកម្មករកម្ពុជា១៥នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក

http://www.rasmeinews.com/world ដោយ ៖សុខា ថ្ងៃទី 7 កុម្ភៈ 2017 ម៉ោង 11:49:AM

លោក ណាតថន ប្រុសស៊ុនថុន (Natthorn Prohsunthon) ប្រធានការិយាល័យអន្តោប្រវែសន៍ថៃ បាននិយាយថា អ្នកបើករថយន្តម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃអង្គារទី៧ខែកុម្ភៈ បន្ទាប់ពីបានលួចនាំកម្មករចំណាកស្រុកកម្ពុជាខុសច្បាប់ចំនួន១៥នាក់ចូលក្នុងទីក្រុងនេះពីខេត្តស្រះកែវ នៅតំបន់ព្រំដែនភាគខាងកើត។

អ្នកបើករថយន្តនេះឈ្មោះ ពូវ៉ាណាត ផូធីរៈ (Puwanart Pothirak) ត្រូវបានចាប់ឃុំខ្លួនកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីរថយន្តភីកអាប់ ដែលគាត់បានកំពុងបើកនោះ ត្រូវបានឃាត់ឱ្យឈប់ដើម្បីធ្វើការពិនិត្យមើលនៅលើផ្លូវមួយនៅទីក្រុងបាងកក។

អ្នកបើករថយន្តដឹកកម្មករកម្ពុជានេះ ត្រូវបានចោទប្រកាន់ពីបទលួចនាំក្រុមជនបរទេសចូលប្រទេសថៃខុសច្បាប់ ហើយកម្មករចំណាកស្រុកកម្ពុជាទាំងនេះ ត្រូវបានចោទប្រកាន់ពីបទចូលប្រទេសនេះដោយខុសច្បាប់៕

website_news/2017020706.txt · Last modified: 2017/02/10 12:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki