website_news:20170208001

មានដីហើយ តែការសាងសង់មណ្ឌលចំណតទទួលពលករខ្មែ និងធ្វើបែបបទស្របច្បាប់ នៅក្រុងប៉ោយប៉ែត មិនទាន់ឃើញស្រមោល

http://www.c-e-n-news.html (ថ្ងៃទី 1 សីហា 2017, ម៉ោង 03:40:PM) | ដោយ: បន្ទាយ

បន្ទាយមានជ័យ: មណ្ឌលចំណតទទួលពលករខ្មែនិងធ្វើបែបបទស្របច្បាប់នោះ ត្រុវរដ្ឋបាលខេត្ត ក្រុង សង្កាត់បានបង្ហាញទីតាំងដីរដ្ឋ២កន្លែងទល់មុខគ្នានៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនឹងសាងសង់ក្នងពេលឆាប់ៗ?

លោក អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យអោយដឹងល្ងាចថ្ងៃទី៣១កក្កដាថា:ក្នុងគម្រោងផែនការបង្កើតមណ្ឌលចំណតទទួលពលករខ្មែរនិងធ្វើបែបបទស្របច្បាប់នោះ រដ្ឋបាលដែនដីនិងមន្ទីរអង្គភាពបានចង្អុរបង្ហាញទីតាំងដីសម្បតិ្តបម្រុងរដ្ឋ២ កន្លែងក្នុងរយ:ចម្ងាយជិត១០គមពីច្រកទ្វារព្រំដែនប៉ោយប៉ែតនៅទល់មុខគ្នាក្នុងភូមិប្រជាភិធម្មសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតសម្រាប់កសាងមជ្ឈមណ្ឌលសំចតនិងបំពេញបែបបទស្របច្បាប់ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់។ លោកនិយាយបន្តថា: ក្នុងនោះ រដ្ឋបាលខេត្តនឹងប្រើប្រាស់ថវិកាខេត្តកសាងហេដ្ឋារចនាសម្ព័ន្ធលើដី០,៥ហិចតាសម្រាប់់បំពេញការងារនេះក្នុងពេលឆាប់នេះ ដើម្បីឆ្លើយតបតម្រូវការបច្ចប្បន្នភាពនៃការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដោយរួមទាំងពលរដ្ឋក្នុងខេត្តសាមីុនេះផងដែរ។ប៉ុន្តែដី១ហិចតាទៀតនៃគម្រោងនេះ ដែលនឹងអនុវត្តដោយអន្តរក្រសួងនោះ មិនដឹងថាពេលណានឹងដំណើរការទេ ?តើទាន់យុទ្ធនាការ១០០ថ្ងៃបំពេញបែបបទស្របច្បាប់ ជូនពលករឬទេ? លោក អ៊ុំ រាត្រី និយាយដែរថា :ពេលណា មណ្ឌលនេះកសាងរួច អាជ្ញាធរនិងជំនាញកម្ពុជានឹងចចារនឹងភាគីថៃដើម្បីអោយបានដឹកពលករខ្មែរមាតុភូមិនិវត្តន៍ទៅកាន់ទីនោះតែម្តង។

សូមរំលឹកថា ប្រតិភូក្រុមការងារអន្តរក្រសួងមួយដឹកនាំដោយលោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រជុំគ្នាមួយកាលតាំងពីថ្ងៃទី១៧កក្កដា២០១៧ ដើម្បូរកដំណោះស្រាយបញ្ហាប្រឈមលើពលករខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃចាប់បញ្ជូនមាតុភូមិនិវត្តន៍។ មន្ត្រីបានឯកភាពគ្នារកដីទីតាំងណាមួយ ដើម្បីសាងសង់មជ្ឈមណ្ឌលសំចតផង និងជាកន្លែងការិយាល័យច្រកចេញចូលតែមួយធ្វើលិខិតឆ្លងដែន និងបែបបទនានាស្របច្បាប់ជូនពលករ។ប៉ុន្តែអ្វឺៗ មុនទាន់ឃើញរូបរាងនៅឡើយ។ កិច្ចប្រជុំនោះក៏ស្វះស្វែងអោយភាគីកម្ពុជា ថៃ ផ្តល់បែបបទរបៀបងាយស្រួលណាមួយដែរដល់ពលករខ្មែរចូលទៅរកការងារនៅថៃតាមច្រករបៀងឬហៅថាពលករទៅព្រឹកវិលល្ងាចឬពលករតាមរដូវ។

នៅស្ថានីយ៍ទទួលពលករខ្មែរនាផ្សារមង្គលក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ ឱក សំណុក អនុប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី៣១កក្កដាដែរថា: រាល់ថៃ្ថមានពលករខ្មែរពី៩០ទៅជាង១០០នាក់ត្រូវនគរបាលអន្តោប្រវេស្តន៍ថៃខេត្តស្រះកែវដឹកតាមឡានទ្រុងមក។ ប៉ុន្តែលោក ឱក សំណុក ពន្យល់ថា :ពលករខ្មែរទាំងនោះពុំមែនជាក្រុមដែលខុសច្បាប់ត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនទេ។ពួកគេជាប្រភេទ :ទី១-ពលករមកលេងស្រុកនិងបងប្អូន ប្រពន្ធកូនប្តី។ទី២-ពលករស្របច្បាប់ តែអស់សុពលភាពទិដ្ឋាការការងារ ហើយវិលមកសុំបន្ត។ទី៣-ពលករខុសច្បាប់ដែរដែលរត់បុកតម្រួតគឺរត់អោយតម្រួតថៃ ពិសេសនៅណងគង់ ជាកន្លែងត្រួតពិនិត្យធំរបស់ថៃដើម្បីបានជិះឡានមានសុវត្ថិភាព មានអាហារ មានតម្រួតជូនហលយចំណាយតែ៣០០ទៅ៦០០បាតក្នុងម្នាក់ៗ។ព្រោះបើមកតាមមេខ្យល់ជូនត្រូវបង់លុយពី១.២០០ទៅ២.០០០បាតឯណោះ។

ឯមន្ត្រីសុខាភិបាលវិញនិយាយថា :មួយរយ:មកនេះ មន្ត្រីពេទ្យបានប្រចាំការនៅស្ថានីយ៍ទទួលពលករផ្សារមង្គលដើម្បីជួយផ្តល់សេវាពិនិត្យ ថែទាំនិងប្រឹក្សាសុខភាពជូនពលករដែលមាតុភូមិនិវត្តិន៍៕

website_news/20170208001.txt · Last modified: 2017/09/11 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki