website_news:20170208007

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមន៍ជួយ ពលករ-ពលការិនី ខ្មែរ៨នាក់

http://www.daem-ampil-news.html អង្គារ, 01 សីហា ២០១៧ 18:48 ដោយ: ស៊ាន កុសល ID:030

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយរៀបចំមាតុភូមិនិវត្តន៍របស់ ពលករ-ពលការិនីខ្មែរ ចំនួន៨នាក់ ឲ្យបានវិលមកមាតុភូមិវិញ បន្ទាប់ពីចាញ់បោក មេខ្យល់ទៅធ្វើក្រៅប្រទេស។ បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែសីហានេះថា ពលករ និងពលការិនីទាំង៨នាក់ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅធ្វើការនៅម៉ាឡេស៊ីដោយខុសច្បាប់ តាមរយៈមេខ្យល់ កាលពីខែមីនា ឆ្នាំ២០១៧ ហើយបានទៅស្ថានទូត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីគេចពីប្រតិបត្តិការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់របស់អាជ្ញាធរម៉ាឡេស៊ី។

ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលករ-ពលការិនីទាំង៨នាក់ បានចេញថ្លៃសំបុត្រយន្តហោះនិងបង់ពិន័យដោយខ្លួនឯង និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ AK536។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ដល់ពលករ-ពលការិនីទាំង៨នាក់ ផងដែរ។

ពលករ-ពលការិនីទាំង៨នាក់នោះ ទី១.ស៊្រន ស្រ៊ីភេទប្រុសអាយុ៣០ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ២.យាង ស្រីយុទ្ធភេទស្រីអាយុ២២ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ៣.ឃន ស្រីទូចភេទស្រីអាយុ២៥ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ៤.ព្រំ សុភាភេទប្រុសអាយុ២២ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ៥.ហ៊ីង ភារ៉ាភេទស្រីអាយុ៣៥ឆ្នាំ មកពីស្រុកសៀងបូរ ខេត្តស្ទឹងត្រែង, ៦.ហ៊ីង ចាន់ថេនភេទស្រីអាយុ៣២ឆ្នាំ មកពីស្រុកសៀងបូរ ខេត្តស្ទឹងត្រែង, ៧.លី ស៊ុនលីភេទប្រុសអាយុ៣២ឆ្នាំ មកពីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងទី៨.ចុង កាប៉ូភេទស្រីអាយុ៣១ឆ្នាំ មកពីខេត្តកំពង់ស្ពឺ៕

website_news/20170208007.txt · Last modified: 2017/09/11 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki