website_news:20170208008

ស្ថានកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ ជួយសង្គ្រោះនារីខ្មែរ៤នាក់ ដែលចាញ់បោកមេខ្យល់ បម្រុងទៅរៀបការនៅប្រទេសចិន

http://www.freshnewsasia.com/index.php/ 2017-08-01

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានជួយសង្គ្រោះនារីខ្មែរ៤នាក់ ដែលបានចាញ់បោកមេខ្យល់នាំធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បញ្ជាក់ថា នារីខ្មែរទាំង៤នាក់នោះ ៣នាក់មានទីលំនៅក្នុងរាជធានីភ្នំពេញ និងម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ហើយបានចូលទៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ក្រសួងការបរទេសបន្ថែមថា នារីខ្មែរទាំង៤នាក់នោះ បានមកដល់ច្រកទ្វារព្រំដែនអន្ដរជាតិបាវិត ខេត្តស្វាយរៀង នៅព្រឹកមិញនេះ ហើយបានប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ចែងបញ្ជូនទៅស្រុកកំណើតវិញ៕

website_news/20170208008.txt · Last modified: 2017/09/11 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki