website_news:2017020803

កម្ពុជា.ថៃសហប្រតិបត្តិការគ្នាពង្រឹងនិងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែននិងជួញដូរមនុស្សអាវុធនិងទំនិញគេច ពន្ធដោយខុសច្បាប់តាមបន្ទាត់ព្រំដែន

http://police.gov.kh/blog 10:54 am 8 កុម្ភះ 2017

បន្ទាយមានជ័យ ៖ កម្ពុជា.ថៃសហប្រតិបត្តិការគ្នាពង្រឹងនិងទប់ ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន និងជួញដូរមនុស្ស អាវុធ និងទំនិញគេចពន្ធដោយខុសច្បាប់តាមបន្ទាត់ព្រំដែន ដែលធ្វើឡើងក្នុងកិច្ចប្រជុំរវាងការិយាល័យ BLO ខេត្តបន្ទាយមានជ័យខេត្តស្រះកែវធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧នៅសាល ប្រជុំសាលា ខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចប្រជុំលោក ថាប់ម៉ាសាក់ រតនាផាន់យ៉ា អភិបាលរង ខេត្តស្រះកែវ ប្រទេសថៃបានមានប្រសាសន៍ថា កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងការិយាល័យ BLO ប្រទេសកម្ពុជាខេត្ត បន្ទាយមានជ័យ និងប្រទេសថៃ មានខេត្តស្រះកែវរយះពេលកន្លងមកបានសហប្រតិបត្តិគ្នាបានល្អការទប់ស្កាត់បទល្មើសគ្រឿងញៀនតាមបន្ទាត់ព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ។លោកបានសំណូមពរដល់ប្រធានការិយាល័យទំនាក់ទំនង ព្រំដែនថៃ និងកម្ពុជា ត្រូវសហការសម្របសម្រួលការងារបន្ថែមជាមួយគម្រោងអនុតំបន់ ស្តីពីភាពជាដៃគូ នៃមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តនិងជាប្រធានប្រធានការិយា ល័យទំនាក់ទំនងព្រំដែន BLOខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យសេចក្តីសម្រេច ស្តីពីការកែ សម្រួលប្រការ១ និងប្រការ២ ស្តីពីការកែសម្រួលសមាសភាព តួនាទីនិងភារកិច្ចការរិយាល័យទំនាក់ទំនងព្រំដែនប៉ោយប៉ែត ដែលមានសមាភាពចំនួន៣០រូបដែលមានប្រធាន១រូបនិងអនុប្រធាន៧រូប និងសមាជិកចំនួន២៣រូប ក្នុងនោះមានអភិបាលរងខេត្ត១រូប និងអភិបាលស្រុក/ក្រុងជាប់ជាយដែនចំនួន៥រូប និងមានមន្ត្រីស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធចំនួន២៤រូប។ លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនិងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយការិយាល័យទំនាក់ទំនងព្រំដែនប្រទេសកម្ពុជា-ថៃ ដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអប់រំផ្សព្វផ្សាយបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀនតាមព្រំដែននិងធ្វើការផ្លាស់ប្តូរព័ត៌មានតាមបន្ទាត់ព្រំដែនរាល់បញ្ហាដែលពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការប្រើបំពានគ្រឿងញៀន និងការចរាចរណ៍សារធាតុគីមីផ្សំ ។

លោក អ៊ុំ រាត្រី បានសំណុំពរដល់ការិយាល័យទំនាក់ ទំនងព្រំដែនប្រទេសកម្ពុជា-ថៃត្រូវតែបង្កើនការសហប្រតិបត្តិការគ្នាអោយបានល្អ ដើម្បីពង្រឹងនិងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែននិងជួញដូរមនុស្សអាវុធ និងទំនិញគេចពន្ធដោយខុសច្បាប់តាមបន្ទាត់ព្រំដែនត្រូវមានវិធានការទប់ស្កាត់និងលុបបំបាត់ ៕

website_news/2017020803.txt · Last modified: 2017/02/10 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki