website_news:2017020902

ក្រសួងការងារ៖ ពលករខ្មែរធ្វើការនៅថៃ មានជាង១លាននាក់ ក្នុងនោះអ្នកមិនទាន់មានឯកសារត្រឹមត្រូវ មានជាង៣០ម៉ឺននាក់

http://freshnewsasia.com/index 2017-02-08

(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសថៃនោះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា បច្ចុប្បន្ន ពលករ-ពលការិនីខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅថៃ មានចំនួន ១,០៦០,០០០នាក់។

លោក ហេង សួរ បានបន្តថា ក្នុងចំណោមពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ជាង១លាននាក់នោះ មានពលករប្រហែល ៣៦០,០០០នាក់ មិនទាន់មានឯកសារត្រឹមត្រូវនោះឡើយទេ។ លោក ហេង សួរ បានបញ្ជាក់ថា ក្រុមការងារតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏កំពុងសហការជាមួយក្រសួងការងារ នៃប្រទេសថៃ ដើម្បីផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីនោះផងដែរ ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការ នៅប្រទេសថៃទាំងអស់គ្នា៕

website_news/2017020902.txt · Last modified: 2017/02/10 10:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki