website_news:2017021001

សមត្ថកិច្ចកំពុង តាមចាប់អ្នកទិញ ក្រលៀនមនុស្ស

https://www.dap-news.com/kh/ ថ្ងៃសៅរ៍, ៣០ កញ្ញា ២០១៧ 16:50 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖សមត្ថកិច្ចកំពុងតាម ចាប់ខ្លួនអ្នកទិញក្រលៀន ពីបុរសរងគ្រោះម្នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងបន្តស្រាវជ្រាវ យ៉ាងយកចិត្ត ទុកដាក់វែកមុខមេខ្លោង ដែលនៅពីក្រោយខ្នង សំណុំរឿងនេះ។

វិធានការណ៍តាមចាប់ខ្លួន អ្នកទិញក្រលៀនេះបានធ្វើឡើង បន្ទាប់ពីជនរងគ្រោះឈ្មោះ កង វ៉ា ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមាន ទីលំនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានសារភាពនៅចំពោះមុខនគរបាលថា ខ្លួនគេបានលក់ក្រលៀនឲ្យទៅឈ្មោះ យ៉ុងសុភ័ក្រភេទប្រុសមាន ទីលំនៅភ្នំពេញកាលពីអំឡុង ឆ្នាំ២០១៦តម្លៃជាង ៥០០០ដុល្លារ។ កន្លងមករឿងវះយកក្រលៀនលក់នេះ បានល្បីតៗគ្នាពីមាត់មួយទៅមាត់មួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី ពេលកន្លងទៅប៉ុន្តែឥឡូវនេះពិតជា មានជាក់ស្ដែងមែន។

លោក សេង ពន្លក អធិការស្រុកពាមរក៍ បានឲ្យដឹងថា វាពិតជាមានករណីទិញលក់ក្រលៀន មនុស្សពិតប្រាកដមែន។ ហើយចំពោះឈ្មោះ កង វ៉ា នេះសមត្ថកិច្ចមិនបាន ធ្វើការឃាត់ខ្លួននោះទេ ព្រោះរូបគាត់ជាជនរងគ្រោះ ដែលចាញ់បោកគេ។ បើតាមការសន្និដ្ឋានរបស់លោកតម្លៃ ក្រលៀនមនុស្សនេះអាចមានតម្លៃ ដល់រាប់ម៉ឺនដុល្លារឯណោះ។ តែនេះជនរងគ្រោះលក់បានតែជាង ៥០០០ដុល្លារតែប៉ុណ្ណោះ៕

website_news/2017021001.txt · Last modified: 2017/10/02 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki