website_news:2017021002

កម្មករខ្មែរ1នាក់ និងថៃ 2នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីវិលត្រឡប់មកពីព្រំដែនទាំងយប់

http://pheaktraprak.com/archives/ By เพียะตรา ประ October 2, 2017

ជនជាតិថៃ 2នាក់និងពលករខ្មែរម្នាក់បានស្លាប់បាត់ជីវិតនៅហេតុការណ៍គ្រោះថ្នាក់ចរាចរ ដោយសារបើករថយន្តផ្លូវជ្រុលទៅបុកដើមឈើនៅខេត្តឆាកឈើងសៅ។ ខេត្តឆាកឈើងសៅ÷ កាលពីវេលាម៉ោង 02:00 យប់់ ឈានចូលថ្ងៃច័ន្ទ ទី02 ខែតុលា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរបើករថយន្តធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើ បណ្ដាលឲ្យមនុស្សជិះនៅក្នុងរថយន្ដចំនួន 3នាក់បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង02យប់ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ304 ផាក់ណុមមហាសាខាម-ឆាក់ឈើងសៅ ខេត្តឆាកឈើងសៅ ប្រទេសថៃ។

នៅកន្លែងកើតហេតុគេឃើញមានរថយន្តម៉ាកToyota ពណ៌ស ពាក់ស្លាកលេខ( 1ห 1355 กทม) ជ្រុលបុកនិងដើមឈើក្បែរផ្លូវបណ្ដាលអោយរថយន្ដរខូចខាតទាំងស្រុង ត្រួតពិនិត្យនៅក្នុងរថយន្តមានអ្នកជិះនៅរថយន្ដបីនាក់បានស្លាប់បាត់ជីវិត សមត្ថកិច្ចបាននាំយកសពអ្នកស្លាប់ចេញមកខាងក្រៅដើម្បីធ្វើការត្រួតពិនិត្យអត្តសញ្ញាណ តាមការត្រួតពិនិត្យនៅសាកសពអ្នកស្លាប់,មានប៉ាស្ព័រខ្មែរម្នាក់និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ 2នាក់ ជនរងគ្រោះដែលស្លាប់បាត់បង់នៅហេតុការណ៍គ្រោះថ្នាក់នេះរួមមាន៖

1.ឈ្មោះ ណាក់់វ៉ាត់ ស៑ាន់ប្រាក់សឺត ភេទប្រុស សញ្ជាតិ ថៃ

2.ឈ្មោះ ណារ៉ាស៑ាក់ ភីវឆៃ ភេទប្រុស សញ្ជាតិ ថៃ

3.ឈ្មោះសេរ៉ាមិត មុតមិត ភេទប្រុស សញ្ជាតិ ខ្មែរ កាន់ប៉ាស្ព័រការងារ

សាកសពជនរងគ្រោះទាំងអស់ត្រូវបានភ្នាក់ងារសង្គ្រោះខេត្តឆាកឈើងសៅបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យខេត្តឆាកឈើងសៅដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017021002.txt · Last modified: 2017/10/03 10:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki