website_news:2017021003

ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំ ប្រទេសថៃ ផ្ដល់លិខិតឆ្លងដែនជូនពលករខ្មែរ 135នាក់ មកពីក្រុមហ៊ុនT.T.S Engineering 2004

http://pheaktraprak.com/archives/ By เพียะตรา ประ October 1, 2017

ប្រទេសថៃ÷នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក បានរៀបចំកម្មវិធីចែកលិខិតធ្វើដំណើរជូនដល់ពលករកម្ពុជាធ្វើការនៅបរទេស (TD) ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងលិខិតបញ្ជាក់បុគ្គលតែមួយ ជូនដល់ពលករ-ពលការិនីខ្មែរ ចំនួន ១៣៥នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន T.T.S Engineering 2004 Co.,LTD ក្រោមអធិបតីភាព ឯកឧត្តម ឡុង វិសាលោ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។

ក្នុងពិធីប្រគល់លិខិតឆ្លងដែនការងារជូនដល់បងប្អូនពលករខ្មែរយើងលើកនេះ ឯកឧត្តម ឯកអគ្គរាជទូត ឡុង វិសាលោ បានជួបសំណេះសំណាលជាមួយបងប្អូនពលករកម្ពុជា ដែលកំពុងនៅធ្វើការ ក្រុមហ៊ុនT.T.S Engineering 2004 Co.,LTD មក្នុងប្រទេសថៃ ហើយក្នុងឱកាសនេះដែរ ឯកឧត្តម បានជម្រាបបងប្អូនទាំងអស់អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងជួយសម្រួល និងដោះស្រាយបញ្ហារបស់បងប្អនខ្មែរទាំងអស់នៅប្រទេសថៃ។

website_news/2017021003.txt · Last modified: 2017/10/03 10:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki