website_news:2017021201

នាយឧត្តមសេនីយ៍ ថោង លីម ៖ ឆ្នាំ២០១៧ បង្ក្រាបករណី ជួញដូរមនុស្ស និងផ្លូវភេទ ១៥១ករណី ឃាត់ខ្លួនមនុស្ស ១៨៧នាក់

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, 04 ធ្នូ ២០១៧ 11:35 ដោយ: ឫទ្ធិ ជ័យ ID:012

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា គិតត្រឹម ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស បានបង្ក្រាប បទល្មើស ជួញដូរ មនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន ១៥១ករណី និងឃាត់ខ្លួន ជនសង្ស័យបាន ១៨៧នាក់ (ស្រី ៥៧នាក់) ដោយជួយ សង្គ្រោះបានជនរងគ្រោះ ២៩៦នាក់ ។

ក្នុងពិធីបំពាក់គ្រឿងឥស្សរិយសជូនអង្គការក្រៅរដ្ឋាភិបាល ដែលបានសហការល្អ ជាមួយ កម្លាំងនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាយឧត្តមសេនីយ៍ ថោង លឹម បានមានប្រសាសន៍ថា បទល្មើសអំពើជួញដូរទាំង ១៥១ករណីនេះ ក្នុងនោះបង្ក្រាប បទល្មើស អំពើជួញដូរមនុស្ស ៤៣ករណី ឃាត់ខ្លួន ៦៥នាក់ (ស្រី៣៣នាក់) សង្រ្គោះជនរង គ្រោះបាន ៨៥នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទ ១០៨ករណី ឃាត់ខ្លួន ១២២នាក់ (ស្រី២៤នាក់) សង្រ្គោះជនរងគ្រោះបាន ២១១នាក់ ៕

website_news/2017021201.txt · Last modified: 2017/12/04 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki