website_news:2017021203

ទប់ស្កាត់ពលរដ្ឋឆ្លងដែនចូលប្រទេសថៃខុសច្បាប់១១៤នាក់នៅស្រុកសំពៅលូន

http://cambodiapolice.com/ 10:36 am 3 ធ្នូ 2017

បាត់ដំបង ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១១និង២០នាទី នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រយុទ្ធប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលស្រុកសំពៅលូន បានចុះទប់ស្កាត់និងបង្ក្រាបប្រជាពលរដ្ឋឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១១៤នាក់ ស្រី ៤៨នាក់ (ក្មេង ៣៤នាក់) រស់នៅភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការណែនាំអប់រំចុះកិច្ចសន្យា និងឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

website_news/2017021203.txt · Last modified: 2017/12/04 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki