website_news:2017021205

លោក ហេង សួរ៖ ពលករចំណាកស្រុកច្រើន បង្កើនប្រាក់ចំណូលដល់កម្លាំងពលកម្មក្នុងស្រុក

https://thmeythmey.com/ 03, Dec 2017 , 9:19 pm

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលបញ្ជូនពលករចំណាកស្រុកច្រើន នៅក្នុងតំបន់អាស៊ាន។ បើតាមតួលេខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពលករខ្មែរនៅប្រទេសថៃ មានចំនួន១ លាន៥សែននាក់ ខណៈនៅប្រទេសកូរ៉េខាងត្បូងមានពលករច្រើនលំដាប់ទី២ និងម៉ាឡេស៊ី លំដាប់ទី៣។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បាននិយាយថា លំហូរចំណាកស្រុករបស់ពលករខ្មែរនេះ គឺវាស្របទៅនឹងគោលការណ៍សកល នៃលក្ខណៈសេដ្ឋកិច្ច។ ត្រង់ចំណុចនេះ លោក ហេង សួរ ពន្យល់ថា ការបញ្ជូនពលករទៅក្រៅប្រទេស នឹងជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការទាញយកជំនាញពីប្រទេសសេដ្ឋកិច្ចជឿនលឿន មកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា នាពេលអនាគត។ លោក ហេង សួរ បញ្ជាក់ថា ពលករចំណាកស្រុកច្រើន បានបង្កើនប្រាក់ចំណូលដល់កម្លាំងពលកម្មក្នុងស្រុក។

website_news/2017021205.txt · Last modified: 2017/12/04 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki