website_news:2017021206

មន្ទីរការងារខេត្តណាខនរាចស៊ីម៉ា ប្រកាសចែកលេខរៀងធ្វើប៉ាស្ព័រ

http://www.pheaktraprak.com December 3, 2017

នៅថ្ងៃអាទិត្យទី03 ខែធ្នូ ឆ្នាំ2017នេះ គេហទំព័រហ្វេសប៊ុករបស់ ศูนย์บริการช่วยเหลือแรงงานต่างด้าวจังหวัดนครราชสีมา បានចេញសេចក្ដីប្រកាសជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកំពុងរង់ចាំលេខរៀង ដើម្បីទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រ អោយបានជ្រៀបថា ចាប់តាំងពីថ្ងៃច័ន្ទទី04 ខែធ្នូ ឆ្នាំ2017នេះ មន្ទីរការងារខេត្តណាខនរាចស៊ីម៉ា ប្រទេសថៃ នឹងចាប់ផ្តើមផ្ដល់លេខរៀងទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រ ដល់់បងប្អូនពលករខ្មែរក្នុងមួយថ្ងៃចំនួន100នាក់ ការផ្ដល់លេខរៀងខាងលើនេះចំពោះតែពលករដែលលុងបៀនថ្មីប៉ុណ្ណោះ ហើយការផ្ដល់លេខរៀងជូននេះគឺមានរយៈពេលរហូតដល់ថ្ងៃទី29 ខែធ្នូ ឆ្នាំ2017។ ដូច្នេះចំពោះបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅធ្វើការក្នុងខេត្តណាខនរាចស៊ីម៉ា សូមប្រញាប់រួសរាន់ដើម្បីទៅសុំលេខរៀងធ្វើប៉ាស្ព័រនៅមន្ទីរការងារខេត្តអោយបានទាន់ពេលវេលា និងរៀងរាល់ម៉ោធ្វើការ។

បញ្ជាក់ការផ្ដល់លេខរៀងរបស់មន្ទីរការងារខេត្តណាខនរាចស៊ីម៉ានេះ ចំពោះបងប្អូនពលកដែលបានលុងបៀនថ្មីតែប៉ុណ្ណោះ សូមអរគុណ។

website_news/2017021206.txt · Last modified: 2017/12/04 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki