website_news:2017021207

បញ្ហាលក់ដូរលេខរៀងធ្វើប៉ាស្ព័រ កើតឡើងដោយសារត្រួតសញ្ជាតិមិនទាន់.!

http://www.pheaktraprak.com December 2, 2017

បញ្ហាលក់ដូរលេខរៀងធ្វើប៉ាស្ព័ររបស់ពលករបរទេស កើតឡើងដោយសារតែ ត្រួតសញ្ជាតិជូនពលករមានភាពយឺតយ៉ាវ ទើបធ្វើកើតបញ្ហារឿងលក់ដូរលេខរៀង ក្នុងពិធីចុះត្រួតពិនិត្យការិយាល័យត្រួតសញ្ជាតិជូនពលករភូមានៅក្នុងខេត្តសាមុតប្រាកាន កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017កន្លងទៅថ្មីៗនេះ លោក អាប់ដុល សែងសិងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃថ្មី បានមានប្រសាសន៍ថា បញ្ហាដែលធ្វើអោយកើតរឿងលក់ដូរលេខរៀងចូលធ្វើប៉ាស្ព័ររបស់ពលករបរទេស គឺកើតឡើងដោយសារតែ ដំណើរការត្រួតសញ្ជាតិជូនពលករមានភាពយឺតយ៉ាវ ទើបធ្វើឱ្យមានជនឆ្លៀតឱកាសលក់ដូរលេខរៀង។ ពីព្រោះមានពលករមួយចំនួនពួកគេព្រួយបារម្ភខ្លាចធ្វើប៉ាស្ព័រមិនទាន់ពេលកំណត់ទើបបង្ខំចិត្ដទិញលេខរៀង ដើម្បីធ្វើប៉ាស័្ពរអោយបានមុនគេ ព្រោះខ្លាចធ្វើមិនទាន់ពេលកំណត់។

website_news/2017021207.txt · Last modified: 2017/12/04 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki