website_news:2017021208

រដ្ឋមន្ត្រីក្រសួងការងារថ្មី ប្រកាសចាត់វិធានការ រឿងលក់លេខរៀងធ្វើប៉ាស្ព័រ

http://www.pheaktraprak.com December 2, 2017

កាលពីថ្ងៃសៅរ៍ ទី02 ខែធ្នូ ឆ្នាំ2017ព្រឹកមិញនេះ លោករដ្ឋមន្ត្រីក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថៃ ក្នុងកិច្ចប្រជុំទទួលផែនការថ្មីរបស់ក្រសួងការងារថៃ កាលពីព្រឹកមិញនេះថា រឿងបញ្ហាអំពើពុករលួយរបស់ក្រុមអ្នករកស៊ីលក់លេខរៀងត្រួតសញ្ជាតិរបស់ពលករបរទេស នៅក្នុងការិយាល័យត្រួតសញ្ជាតិពលករបរទេស លោកនឹងអោយសមត្ថកិច្ចចាត់វិធានការយ៉ាងដាច់ខាតចំពោះក្រុមបុគ្គលអស់ទាំងនេះ។ ដើម្បីកែបញ្ហាជូនពលករបរទេសដែលកំពុងរងការលំបាកអំពីបញ្ហាទាំងនេះ ក្នុងនោះដែរលោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា បញ្ហាលេខរៀងត្រួតសញ្ជាតិរបស់ពលករបរទេស លោកនឹងរៀបចំយុទ្ធសាស្ត្រថ្មីក្នុងការផ្ដល់លេខរៀងជូនពលករនៅក្នុងតំបន់នីមួយៗបានទាន់ពេលវេលា និងដើម្បីឲ្យងាយស្រួលក្នុងការគ្រប់គ្រងបញ្ហាទាំងអស់នេះដែលកើតឡើងមិនចេះចប់មិនចេះហើយ។

website_news/2017021208.txt · Last modified: 2017/12/04 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki