website_news:2017021209

មូលហេតុដែលរាជរដ្ឋាភិបាលថៃបើកធ្វើប័ត្រស៊ីជម្ពូថ្មី ជូនពលករ

http://www.pheaktraprak.com December 3, 2017

បន្ទាប់ពីលេចធ្លាយដំណឹងថា រាជរដ្ឋាភិបាលថៃនឹងប្រកាសបើកអោយធ្វើប័ត្រស៊ីជម្ពូសារថ្មីម្ដងទៀតជូនដល់ពលករខ្មែរ,ភូមា,ឡាវ នៅពេលឆាប់ៗខាងមុខនេះ ហើយដំណឹងនេះបានធ្វើឲ្យបងប្អូនពលករខ្មែរមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីមូលហេតុទាំងអស់នេះ។ ហើយនៅថ្ងៃនេះដើម្បីអោយបងប្អូនពលករខ្មែរយើងទាំងអស់គ្នាបានយល់អំពីមូលហេតុទាំងអស់នេះខ្ញុំសូមរៀបរាប់និងអធិបាយអំពីមូលហេតុខ្លះៗ ដែលខ្ញុំបានដឹងដូចតទៅ៖

ដោយសារតែបញ្ហាត្រួតសញ្ជាតិធ្វើប៉ាស្ព័រជូនពលករបរទេសនៅក្នុងប្រទេសថៃ មានភាពរអាក់រអួល ហើយពេលវេលាដែលរាជរដ្ឋាភិបាលថៃបានកំណត់កាន់តែខិតជិតមកដល់ដល់ទៀតនោះ វិធីសាស្ត្រដែលអាចពន្យារពេលអោយពលករទាំងអស់នោះបានត្រួតសញ្ជាតិធ្វើប៉ាស្ព័ររួចរាល់ តាមនយោបាយរបស់អគ្គនាយកដ្ឋានក្រសួងការងារថៃបានកំណត់កាលពីកន្លងមកនោះ គឺមានតែធ្វើប័ត្រស៊ីជម្ពូថ្មីបណ្ដោះអាសន្នមួយ ដើម្បីកុំឲ្យពលករដែលមិនទាន់បានត្រួតសញ្ជាតិទាំងអស់នោះ ត្រូវច្បាប់ថ្មីដែលត្រៀមនឹងអនុវត្តនៅដើម ឆ្នាំ2018 ខាងមុខនេះ រងផលប៉ះពាល់ដូច្នេះប័ត្រស៊ីជម្ពូថ្មីនេះ អ្នកធ្វើអោយពលករដែលត្រួតសញ្ជាតិមិនទាន់មានដង្ហើមតទៅមុខទៀត។ ហើយដូច្នេះមានតែវិធីនេះទេដែលអាចធ្វើអ្វីៗមើលទៅល្អប្រសើរឡើងវិញ ហើយឥឡូវបងប្អូនចូលទៅមើលចំណុចទាំងបួនដូចខាងក្រោម៖

1-ចំពោះពលករខ្មែរដែលលុងបៀនថ្មី ហើយមានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃ ហើយនេះគឺមាន សុពលភាពធ្វើការស្នាក់នៅក្នុងប្រទេសថៃត្រឹមតែ 31.12.2017 នេះតែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់អាចត្រួតសញ្ជាតិធ្វើប៉ាស្ព័របានទាន់ពេលកំណត់នោះ។ ដូច្នេះរាជរដ្ឋភិបាលថៃបានសម្រេចអោយពលករលុងបៀនថ្មី ទាំងនោះត្រូវតែធ្វើ ប័ត្រស៊ីជម្ពូបណ្ដោះអាសន្នមួយ ដើម្បីឲ្យពួកគាត់អាចធ្វើការស្នាក់នៅបន្តដើម្បីបានត្រួតសញ្ជាតិធ្វើប៉ាស័្ពររួចរាល់តាមកិច្ចសន្យារបស់រាជរដ្ឋាភិបាលថៃ។

2-ចំពោះពលករដែលមានប័ត្រស៊ីជម្ពូផុតកំណត់ 31.03.2018 តែមិនទាន់បានត្រួតសញ្ជាតិ ដើម្បីឲ្យពួកគាត់អាចធ្វើការស្នាក់នៅបន្ដនិងបានត្រួតសញ្ជាតិធ្វើប៉ាស្ព័រនោះរាជរដ្ឋាភិបាលថៃ បានកំណត់អោយពលករទាំងអស់នោះត្រូវប្ដូរប័ត្រស៊ីជម្ពូចាស់ធ្វើប័ត្រស៊ីជម្ពូថ្មី ពីព្រោះដោយសារតែបញ្ហាលេខរៀងមានការរអាក់រអួលអាចធ្វើឲ្យអ្នកមានប័ត្រស៊ីជម្ពូទាំងអស់នោះមិនអាចត្រួតសញ្ជាតិទាន់រយះពេល ដែលរាជរដ្ឋាភិបាលថៃកំណត់។ ដូច្នេះប័ត្រស៊ីជម្ពូថ្មីនេះហើយដែលអាចជួយបន្ដអាយុការស្នាក់នៅរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់អាចត្រួតសញ្ជាតិធ្វើប៉ាស្ព័រស្របច្បាប់តាម រយៈពេលដែលរាជរដ្ឋាភិបាលថៃបានសន្យានាពេលកន្លងមក។

3-ចំពោះពលករដែលបានត្រួតសញ្ជាតិរួចរាល់ហើយ ហើយបានទទួលលិខិតឆ្លងដែនធ្វើការត្រឹមត្រូវរួចហើយនោះ នៅមិនទាន់ដឹងច្បាស់ថា តើពួកគាត់នឹងត្រូវធ្វើប័ត្រស៊ីជម្ពូថ្មីទៀតឬអត់.? ពីព្រោះសេចក្តីប្រកាសជាផ្លូវការនៅមិនទាន់បានប្រកាស ដូច្នេះបងប្អូនពលករដែលបានទទួលលិខិតឆ្លងដែនធ្វើការរួចហើយត្រូវដំណើរការវ៉ៃវីសារ និងស្នើសុំច្បាប់អនុញ្ញាតធ្វើការអោយបានត្រឹមត្រូវដើម្បីកុំឲ្យខុសច្បាប់។

4-ចំពោះពលករធ្វើការនេសាទ(ផ្នែកការងារសមុទ្រ) ដែលបានទទួលលិខិតឆ្លងដែនធ្វើការរួចរាល់ហើយ និងមិនទាន់បានត្រួតសញ្ជាតិឬប័ត្រស៊ីជម្ពូផុតកំណត់ មិនអាចសុំវីសារធ្វើការបាននោះត្រូវរងចាំមើលសេចក្កីប្រកាសចេញជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។

សរុបទៅប័ត្រស៊ីជម្ពូថ្មីនេះ ដែលរាជរដ្ឋាភិបាលថៃត្រៀមប្រកាសឲ្យធ្វើនៅពេលឆាប់ៗខាងមុខនេះ គឺដើម្បីបន្ដសុពលភាពដល់ពលករលុងបៀនថ្មី ដែលមិនទាន់បានត្រួតសញ្ជាតិធ្វើប៉ាស្ព័រ និងពលករមានប័ត្រស៊ីជម្ពូហើយ មិនទាន់បានត្រួតសញ្ជាតិ ដើម្បីអោយពួកគាត់អាចត្រួតសញ្ជាតិធ្វើប៉ាស្ព័រអោយចប់សព្វគ្រប់ទៅតាមការសន្យារបស់រាជ រដ្ឋាភិបាលថៃ ហើយដំណើរការធ្វើប័ត្រស៊ីជម្ពូថ្មីនេះនឹងផ្ដើមធ្វើនៅក្នុង .12.2017 នេះ ដោយមានរយ:ត្រឹមតែមួយខែប៉ុណ្ណោះ។ ហើយចំពោះពលករខុសច្បាប់គឺត្រូវវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ហើយអាចវិលត្រឡប់ឡើងមកធ្វើការនៅក្នុងប្រទេសថៃវិញបាន ដោយត្រូវធ្វើប៉ាស្ព័រការងារតាមរយៈ MOU ដែលមានទីតាំងធ្វើនៅតាមច្រកព្រំដែនអន្តរជាតិនីមួយៗរវាងកម្ពុជា-ថៃ។ រៀបរៀងដោយ:PrakPheakTra

website_news/2017021209.txt · Last modified: 2017/12/04 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki