website_news:2017021210

ពលករខ្មែរម្នាក់ កើតខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

http://www.pheaktraprak.com December 3, 2017

កាលពីវេលាម៉ោង06:00ល្ងាច ថ្ងៃសៅរ៍ទី02 ខែធ្នូ ឆ្នាំ2017 នេះ មានករណីប្រទះឃើញសាកសពបុរសកម្មករសំណង់ខ្មែរម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅក្បែរស្ដងដាក់ទំនិញមួយកន្លែង ស្ថិតនៅក្នុងឃុំបាងប្លា ស្រុកបាងភ្លី ខេត្តសាមុតប្រាកាន ប្រទេសថៃ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់មានឈ្មោះ គុណ វិចិត្រ ភេទប្រុសអាយុ 25ឆ្នាំសញ្ជាតិខ្មែរ ធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ យោងតាមការត្រួត ពិនិត្យរបស់សមត្ថកិច្ចថៃនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះបានដេកស្លាប់អស់រយៈពេលជាង8ម៉ោងមកហើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកស្លាប់ប្រហែលជាកើតខ្យល់គរស្លាប់។ បច្ចុប្បន្នសាកសពពលករខ្មែរខាងលើត្រូវបានសមត្ថកិច្ច បញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យខេត្តសាមុតប្រាកាន ដើម្បីរង់ចាំឲ្យស្ថានទូតកម្ពុជា ទាក់ទងទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017021210.txt · Last modified: 2017/12/04 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki