website_news:2017021211

ថៃត្រៀមធ្វើប័ណ្ណស៊ីជម្ពូថ្មី ជូនពលករបរទេសទាំងបីសញ្ជាតិ

http://www.pheaktraprak.com December 2, 2017

រាជរដ្ឋាភិបាលថៃ ត្រៀមប្រកាសធ្វើប័ណ្ណស៊ីជម្ពូសាជាថ្មីរជូនពលករទាំងបីសញ្ជាតិនៅពេលឆាប់ៗខាងមុខនេះនេះយោងតាមទំព័រហ្វេសប៊ុកផេកធំៗដែលទទួលធ្វើប៉ាស្ព័រជូនពលករបរទេសក្នុងប្រទេសថៃ ដោយតំរូវអោយពលករដែលស្របច្បាប់មានលក្ខណៈដូចខាងក្រោម៖

ពលករដែលបានលុងបៀនថ្មី តែបានត្រួតសញ្ជាតិរួចរាល់ហើយ ត្រូវទៅដំណើរធ្វើប័ណ្ណស៊ីជម្ពូថ្មី តាមនយោបាយរបស់អគ្គនាយកដ្ឋានក្រសួងការងារថ្មី នៅពេលឆាប់ៗខាងមុខនេះ។ ពលករធ្វើការនេសាទ(ផ្នែកការងារ សមុទ្រ) មានប័ណ្ណស៊ីជម្ពូផុតកំណត់ 01.11.2017 តែបានត្រួតសញ្ជាតិរួចរាល់ហើយ ត្រូវទៅដំណើរការធ្វើប័ណ្ណស៊ីជម្ពូថ្មី តាមនយោបាយរបស់អគ្គនាយកដ្ឋានក្រសួងការងារថ្មីនៅពេលឆាប់ៗខាងមុខនេះ។ ពលករធ្វើការនេសាទ(ផ្នែកការងារសមុទ្រ) មានប័ណ្ណស៊ីជម្ពូផុតកំណត់ 01.11.2017 តែមិនទាន់បានទៅត្រួតសញ្ជាតិ ត្រូវទៅដំណើរការធ្វើប័ណ្ណស៊ីជម្ពូ តាមនយោបាយរបស់អគ្គនាយកដ្ឋានក្រសួងការងារថ្មីនៅពេលឆាប់ៗខាងមុខនេះ។

ពលករដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ 31.03.2018 តែបានត្រួតសញ្ជាតិរួចរាល់ហើយ ត្រូវទៅដំណើរការធ្វើប័ណ្ណស៊ីជម្ពូថ្មី តាមនយោបាយរបស់អគ្គនាយកដ្ឋានក្រសួងការងារថ្មីនៅពេលឆាប់ៗខាងមុខនេះ។ ពលករដែលមាន ប័ណ្ណស៊ីជម្ពូផុតកំណត់ 31.03.2018 តែមិនទាន់បានត្រួតសញ្ជាតិត្រូវទៅដំណើរការធ្វើប័ណ្ណស៊ីជម្ពូថ្មី តាមនយោបាយរបស់អគ្គនាយកដ្ឋានក្រសួងការងារថ្មី នៅពេលឆាប់ៗខាងមុខនេះ។

website_news/2017021211.txt · Last modified: 2017/12/04 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki