website_news:2017021212

ឃាត់ខ្លួនពលករខុសច្បាប់ 11នាក់ ដាក់ទណ្ឌកម្មក្នុងបញ្ជីខ្មៅ

http://www.pheaktraprak.com December 2, 2017

ពលករចំណាកស្រុកខុសច្បាប់ចំនួន11នាក់ ទៀតហើយត្រូវកម្លាំងទាហានថៃតាមច្រកព្រំដែនឃាត់ខ្លួន ករណីនេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី01 ខែធ្នូ ឆ្នាំ2017 ស្ថិតត្រង់ចំណុចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្រោយផ្សារលុងក្លឿរស្រុកអារញ្ញប្រមាណជាង200ម៉ែត។ យោងតាមប្រភពព័ត៌មានរបស់ថៃបានឱ្យដឹងថា ពលករខ្មែរចំណាក ស្រុកខុសច្បាប់ដែលត្រូវបានកម្លាំងទាហានឈុតខ្មៅថៃចាប់នោះមានបុរស 6នាក់ នារី 5នាក់ ។ តាមចម្លើយសារភាពរបស់ពលករចំណាកស្រុកទាំងនោះបាននិយាយថា គេបានធ្វើដំណើរមកពីខេត្តផ្សេងក្នុងប្រទេសកម្ពុជា ហើយបានជួលមេខ្យល់អោយនាំឆ្លងដែនចូលមកស្វែងរកការងារនៅក្នុងប្រទេសថៃ ដោយចាយលុយថ្លៃផ្លូវក្នុងមនុស្សម្នាក់2.000បាត ។

បច្ចុប្បន្នពលករខុសច្បាប់ទាំងអស់ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ខ្លួនឱ្យតម្រួតអន្តោប្រវេសន៍ស្រុកអារញ្ញយកទៅធ្វើប្រវត្តិរូប និងដាក់បញ្ចូលក្នុងបញ្ជីខ្មៅ រួចបញ្ជូនខ្លួនអោយវិលត្រឡប់ទៅប្រទេសកម្ពុជាវិញតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត។

website_news/2017021212.txt · Last modified: 2017/12/04 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki