website_news:2017030101

ខណៈនេះ សមត្ថកិច្ចជាច្រើនចុះទៅហាងកាហ្វេ«ស្រីមុំ»

(https://kohsantepheapdaily.com.kh) ដោយ ៖ ភី ផល ថ្ងៃចន្ទ (02-01-2017 17:50)

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចជាច្រើនបានចុះទៅហាងកាហ្វេ «ស្រីមុំ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ដោយធ្វើការបង្ក្រាប និងឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ គត្តិខុម ស្នងការរងរាជធានីភ្នំពេញ ដោយមានការសម្រសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បញ្ជាក់ថា ការចុះបង្ក្រាបហាងកាហ្វេ យីហោ ស្រីមុំ នេះដោយសារហាងកាហ្វេនេះបានលួចបង្កប់រកស៊ីផ្លូវភេទ ហើយក៏បានឃាត់ខ្លួននារីជនជាតិវៀតណាម៤នាក់ក្នុងនោះ៣នាក់ជានារីរកស៊ីផ្លូវភេទ និងម្នាក់ជាមេការ នាំយកធ្វើការសាកសួរផងដែរ ។ សេចក្តីរាយការណ៍បន្ថែមទៀតថា ខណៈពេលនេះសមត្ថកិច្ចកំពុងបន្តធ្វើការឆែកឆេរ និងសាកសួរបន្ថែមនៅឡើយ ៕

website_news/2017030101.txt · Last modified: 2017/09/06 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki