website_news:2017030102

ស្ត្រីម្នាក់ជាប់ពាក់ព័ន្ធនិងការជួញដូរមនុស្សដោយខុសច្បាប់

(http://www.vd7news.com) January 01,2017 07:26 PM

កំពង់ចាម: ករណីការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ដែលកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្រ្កាបកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ០៩ឃ.ខ ចុះថ្ងៃទី០១ ខែមករាឆ្នាំ២០១៧ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៦ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុក កំពង់សៀម ខេត្តកំពង់ចាម។ សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជនបានទទួលបណ្តឹងពាក់ព័ន្ធករណី ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ។ បន្ទាប់ពីបានបើកការស៊ើបអង្កេត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញយើង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនឈ្មោះ ទូច ចាន់សាយ ហៅ ស្រី ភេទស្រី អាយុ៥៤ឆ្នាំ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកំពង់សៀម ខេត្តកំពង់ចាម មកធ្វើការសាកសួរ ជាលទ្ធផលបានរកឃើញថា ឈ្មោះ ទូច ចាន់សាយ ហៅ ស្រី ពិតជាបានប្រព្រឹត្តបទល្មើសពិតប្រាកដមែន។ ដោយមានបញ្ជាពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម អោយធ្វើការឃាត់ខ្លួនឈ្មោះ ទូច ចាន់សាយ ហៅ ស្រី ដើម្បីកសាងសំណុំរឿង បញ្ជូនមកសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅ ពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់ មាត្រា ១០ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕

website_news/2017030102.txt · Last modified: 2017/09/06 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki