website_news:2017030106

ថៃបញ្ជូនពលករខ្មែរខុសច្បាប់និងសាកសព២នាក់មកស្រុកវិញ

(http://ppt-news.net) ប្រភពគេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 03/01/2017

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧អាជ្ញាធរប្រទេសថៃបានដឹកបញ្ជូនពលករខ្មែរលួចឆ្លងដែនធ្វើការងារខុសច្បាប់ចំនួន២៤នាក់ រួមនិងសាកសព២នាក់ផ្សេងទៀតដែលស្លាប់ដោយសារជំងឺបេះដូងចំហ និងឆក់ខ្សែភ្លើងប្រគល់មកអោយកម្ពុជាតាមច្រកអន្តរជាតិដូង ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថស្រុកកំរៀង លោក ឈុន វឿន បាននិយាយថា សាកសពពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកនៅពេលនេះរួមមាន៖ទី១ឈ្មោះវឿត ហៃ ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង(ស្លាប់ដោយជំងឺបេះដូងចំហរ)។ ទី២ឈ្មោះរុន រិទ្ធី ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំប(ស្លាប់ដោយឆក់ខ្សែភ្លើង)។

លោកនិយាយបញ្ជាក់ថែមទៀតថា រយៈពេលកន្លងមក ពលករខ្មែរលួចឆ្លងដែនធ្វើកាងារខុសច្បាប់រាប់រយនាក់ត្រូវបានអាជ្ញាធរប្រទេសថៃបានដឹកបញ្ជូនមកអោយកម្ពុជារួមនិងសាកសពជាច្រើនផងដែរ ដែលស្លាប់ដោយសារជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងករណីផ្សេងៗជាច្រើន៕

website_news/2017030106.txt · Last modified: 2017/09/06 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki