website_news:2017030304

អាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់ជាង៥០០នាក់មកប្រទេសវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 3 មីនា 2017 ម៉ោង 08:17:AM

(បាត់ដំបង)៖អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៥១៧នាក់(ស្រី២២៩នាក់និងកូនក្មេង៣៩នាក់)ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញកាលពីរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០១៧តាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀង។ក្រោយពីធ្វើការអប់រំហើយក៍បញ្ជូនពលករទាំងនោះទៅស្រុកកំណើតវិញ។

លោកឈុនវឿនមេបញ្ជាការរងអាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថាពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន៥១៧នាក់ក្នុងនោះមាន(ស្រី២២៩នាក់ និងកូនក្មេង៣៩នាក់) ដែលបានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃត្រូវបានតម្រួត និងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញតាមច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២ខែមីនាឆ្នាំ២០១៧។

បន្ទាប់ពីធ្វើការណែនាំនិងអប់រំដល់ពលករចំណាកស្រុកទាំងអស់ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិតក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ ទម្លាប់រួចមកអាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួនវិញ។

ដោយឡែកនៅច្រកតំបន់ភ្នំដីភូមិគីឡូ១៣ ឃុំតាសា្ត ស្រុកសំពៅលូន កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧អាជ្ញាធរថៃបានបញ្ជូនសាកសពពលករខែ្មរម្នាក់ឈ្មោះស្គាលទុំភេទប្រុសអាយុ៤៤ឆ្នាំស្រុកកំណើតនៅភូមិដង្កោពេនឃុំព្រៃខ្ពស់ស្រុកបវេលខេត្តបាត់ដំបងបានស្លាប់ដោយជំងឺលើសឈាមនៅខេត្តរ៉ាក់យ៉ងប្រទេសថៃ៕S

website_news/2017030304.txt · Last modified: 2017/08/24 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki