website_news:2017030305

អាជ្ញាធរថៃបញ្ជូនសពពលករខ្មែរម្នាក់ មកកម្ពុជាតាមច្រកភ្នំដី ស្រុកសំពៅលូន

http://ann.com.kh/blog ដោយ: រៀម សាលីថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧

បាត់ដំបង៖ សាកសពពលករខ្មែរម្នាក់ទៀតហើយត្រូវបានអាជ្ញាធរថៃដឹកបញ្ជូនមកកម្ពុជាតាមច្រកភ្នំដី ស្រុកសំពៅលូន កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។

យោងតាមមន្ត្រីអាវុធហត្ថប្រចាំការតំបន់ព្រំដែនកម្ពុជាថៃនៅច្រកភ្នំដីស្រុកសំពៅលូន បានប្រាប់ថា សពពលករខ្មែរមានឈ្មោះ ស្គាល ទុំ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ ភូមិដង្កោពែន ឃុំព្រៃខ្ពស់ ស្រុក បវេល។ ជនរងគ្រោះបានស្លាប់ដោយជម្ងឺលើសឈាម នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

website_news/2017030305.txt · Last modified: 2017/08/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki